ប៉េកាំងៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១២ថា ការវិនិយោគទុនបរទេសផ្ទាល់នៅក្នុង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០១២ មានការធ្លាក់ ចុះ ។
តួលេខផ្លូវការមួយបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ថា ការវិនិយោគទុនបរទេសផ្ទាល់នៅក្នុងប្រទេស ចិនធ្លាក់ចុះ ខណៈដែលប្រទេសលោកខាងលិចកំពុងស្វិតស្វាញ ដើម្បីជំរុញឱ្យកំណើនសេដ្ឋកិច្ច ឈានឡើង ។
ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា មានក្រុមហ៊ុនវិនិយោគទុនជាច្រើនមកបណ្ដាក់ទុននៅក្នុង ប្រទេសចិន តួលេខនៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ ធ្លាក់ចុះប្រមាណ ០,៩ភាគរយ គិតជាទឹកប្រាក់ស្មើ នឹង ៧,៧៣ពាន់លានដុល្លារ ធៀបនឹងខែមករា មានទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ ។
ក្នុងអំឡុងពេល២ខែកន្លងមកនេះ ការវិនិយោគបានថយចុះ ០,៥៦ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ១៧,៧២ភាគរយ ៕