ហាណូយៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយកាលពីពេល ថ្មីៗនេះថា ធនាគារ ពិភពលោក បាន អនុម័តផ្ដល់ទឹកប្រាក់ ប្រមាណ ៥២២លានដុល្លារ ដល់ប្រទេសវៀតណាម ដើម្បីប្រើប្រាស់ក្នុងការ អភិវឌ្ឍន៍តំបន់ ទីក្រុង ។
ធនាគារពិភពលោក ហៅកាត់ “WB” បានសម្រេចផ្ដល់ប្រាក់កម្ចី ដល់ប្រទេសវៀតណាម ប្រមាណ ៥២២លាន ដុល្លារ ដើម្បីយកប្រើប្រាស់ក្នុងគម្រោង ស្ដារហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង ក្នុងនោះមានវិស័យថាមពល និងវិស័យព្រៃឈើ ផងដែរ ។
ទឹកប្រាក់ខាងលើនេះនឹងត្រូវ យកទៅប្រើប្រាស់ក្នុងគម្រោងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលមានទឹក ប្រាក់ចំនួនជាង១,៥លានដុល្លារ ។ គម្រោងមានដូចជានៅតំបន់ ត្រីកោណទន្លេមេគង្គ នៅ កង់ធូ , ម៉ី ធូ , ដុង ថាប់ គៀន ហ្គៀង, កា ម៉ាវ និង ត្រាវិញ ផងដែរ ។
ក្នុងនោះគម្រោងអភិរក្សធនធានព្រៃឈើ និងថាមពលអគ្គីសនី ត្រូវបានយកមូលនិធិ ខាងលើដើម្បី អនុវត្ដន៍តាម គម្រោងការ ។
នាយកធនាគារពិភពលោក តំណាងប្រទេសវៀតណាម បានលើកឡើងថា “គម្រោងការ ទាំងបីវិស័យនេះ នឹងជា ការចូលរួមចំណែក ជួយដល់ការអភិវឌ្ឍន៍ ប្រទេសវៀតណាម ឱ្យកាន់តែប្រសើរឡើង ហើយនេះជាសក្ខីភាព បង្ហាញ អំពីកិច្ចទំនាក់ទំនង ប្រសើររវាងរដ្ឋាភិបាល វៀតណាម និងធនាគារពិភពលោកដែរ” ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
6,495.10 | 5,910.10 | |
1oz ABC Bullion Cast Bar | ||
5,408.80 | 4,858.80 | |
100g ABC Bullion Bar | ||
17,169.80 | 15,569.80 | |
1kg ABC Bullion Silver | ||
1,858.30 | 1,483.30 |
Powered by: Ngoc Thanh NTGold
- Online: 237
- Today: 3016
- Total: 5674179