ញ៉ូវយ៉កៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចុះផ្សាយកាលពីពេលថ្មីៗនេះថា តម្លៃប្រេងកើនឡើង អត្រាប្រាក់ដុល្លារធ្លាក់ចុះ ខណៈដែលអ៊ីរ៉ង់នៅមានភាពតានតឹងនៅឡើយ ជាមួយប្រទេសលោកខាងលិច។
ប្រភពព័ត៌មានខាងលើបានឱ្យដឹងថា តម្លៃប្រេងឆៅនៅលើទីផ្សារកាលពីថ្ងៃសុក្រ បានកើនឡើង រីឯអត្រាប្ដូរប្រាក់ ដុល្លារបែរជាថយចុះ ស្របពេលដែលប្រទេសអ៊ីរ៉ង់ និងលោកខាងលិចនៅបន្ដភាពតានតឹងជាមួយគ្នានៅឡើយ។
តួលេខមួយបង្ហាញឱ្យដឹងថា តម្លៃប្រេងបានកើនឡើង ប៉ុន្ដែអត្រាប្ដូរប្រាក់ដុល្លារបានថយចុះ ចំណុចនេះ បាន ញ៉ាំងឱ្យអត្រាអតិផរណាកើនឡើងដែរ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១២ ។
ទន្ទឹមនឹងនេះដែរ ស្ថានភាពរបស់អ៊ីរ៉ង់ និងប្រទេសលោកខាងលិច នៅតែប្រឈមមុខ នឹងបញ្ហាជាមួយគ្នាច្រំ ដែលៗ ហើយបញ្ហានេះធ្វើឱ្យតម្លៃប្រេងបន្ដកើនឡើងខ្ពស់ ខណៈដែលអ៊ីរ៉ង់ ត្រូវបានបង្កកការនាំប្រេងចេញ ទៅកាន់ទីផ្សារ ជាច្រើននៅប្លុកអឺរ៉ុប និងអាស៊ី ផងដែរ ។
តាមការប៉ាន់ប្រមាណតម្លៃប្រេងអាចនឹងបន្ដកើនឡើងក្នុង១បារ៉ែល ១០៧,០៦ដុល្លារ នៅលើទីផ្សារញូវយ៉ក ។
ដោយឡែកតម្លៃប្រេងនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស អាចបន្ដកើនឡើងខ្ពស់ រហូតដល់ខែឧសភា ដោយកើន ក្នុង១បារ៉ែលប្រមាណ ៣,២១ដុល្លារ និងទាបជាងនេះបន្ដិច ពោលតម្លៃក្នុង ១បារ៉ែលជិត១២៥,៨១ដុល្លារ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,336.80 | 4,936.80 | |
1oz ABC Bullion Cast Bar | ||
4,433.00 | 3,983.00 | |
100g ABC Bullion Bar | ||
14,211.20 | 12,911.20 | |
1kg ABC Bullion Silver | ||
1,731.90 | 1,331.90 |
Powered by: Ngoc Thanh NTGold
- Online: 400
- Today: 2844
- Total: 4424147