សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ លើសពីការព្យាករណ៍ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០១១ ខណៈដែលការឡើងថ្លៃរូបិយវត្ថុយ៉េនរបស់ជប៉ុន និងទឹកជំនន់នៅថៃធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំង។ នេះបើតាមសេចក្ដីរាយការណ៍ពី Bloomberg។
ចំណូលដុលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានធ្លាក់ចុះ ២,៣ % នៅឆ្នាំកន្លងទៅ ដែលអាក្រក់ជាងការរំពឹងទុក ថាធ្លាក់ចុះត្រឹមតែ ១,៤% ប៉ុណ្ណោះ។
បើធ្វើការប្រៀបធៀប នឹងបីខែមុន សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ ០,៦%។ នេះជាតួលេខធ្លាក់ចុះដ៏ខ្ពស់ ក្នុងពេលខិតខំប្រឹងប្រែង ស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្តិគ្រោះមហន្តរាយស៊ូណាមិ។
វិបត្តិបំណុលក្នុងតំបន់អឺរ៉ូ ដែលជាដៃគូជំនួញដ៏ធំរបស់ជប៉ុនក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេសនេះផងដែរ។ ក្រៅពីនេះ ការថមថយកំណើននៃបណ្ដាប្រទេសសេដ្ឋកិច្ចយក្សដូចជាអាមេរិក ចិន ឥណ្ឌាដ៏បន្ថែមគំនាបច្រើនទៀត ខណៈដែលគ្រោះធម្មជាតិ ដូចជា ទឹកជំនន់នៅថៃបានកាត់ផ្ដាច់សង្វាក់ផលិតកម្ម និងការចែកចាយបន្ត។
លើសពីនេះ ការឡើងថ្លៃនៃតម្លៃប្រាក់យ៉េនធ្វើឲ្យប៉ះពាល់ដល់ការនាំចេញជាខ្លាំង ព្រោះដៃគូទិញដូរបរទេសមួយចំនួនមានការរារែកនឹងការឡើងថ្លៃទំនិញនេះ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
6,477.40 | 5,892.40 | |
1oz ABC Bullion Cast Bar | ||
5,394.20 | 4,844.20 | |
100g ABC Bullion Bar | ||
17,122.80 | 15,522.80 | |
1kg ABC Bullion Silver | ||
1,828.50 | 1,453.50 |
Powered by: Ngoc Thanh NTGold
- Online: 149
- Today: 3391
- Total: 5681345