ចិនៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ថា ក្រុមហ៊ុន កូកា កូឡា នឹងបង្កើនទឹកប្រាក់ វិនិយោគទុនប្រមាណ ៤ពាន់លានដុល្លារ នៅក្នុងប្រទេសចិន ។
ក្រុមហ៊ុន កូកា កូឡា ដែលគេចាត់ទុកជា ក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈ ដ៏ធំជាងគេលើពិភពលោក នឹងបង្កើន ផលិតកម្មរយៈពេល១០ឆ្នាំ នៅក្នុងប្រទេសចិន ។
អ្នកចាត់ការក្រុមនេះបានលើកឡើងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនកូកា កូឡា បានរៀបចំរចនាដបកូកា កូឡា ពី២-៣ប្រភេទ ហើយនឹងបង្កើនបុគ្គលិក បន្ថែមទៀតក្នុងអំឡុង ពេល៥ឆ្នាំខាងមុខ ។
កូកា កូឡា នឹងវិនយោគទុនទឹកប្រាក់ សរុបប្រមាណ៤ពាន់ លានដុល្លារ នៅក្នុងប្រទេសចិន ។ ក្នុងនោះក្រុមហ៊ុននឹង បង្កើនការផលិតលើ ផលិតផលពីរប្រភេទ គឺ Sprite និង Fanta ។
អ្នកចាត់ការបានបន្ដឱ្យដឹងថា រដ្ឋាភិបាលចិនកំពុងបន្ដការ អភិវឌ្ឍន៍នៅក្នុងតំបន់ជាច្រើន ហើយក្រុមហ៊ុន កូកា កូឡា នឹងបន្ដស្វះស្វែងរកទីផ្សារ បន្ថែមទៀតនៅក្នុង ប្រទេសចិន ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
6,477.40 | 5,892.40 | |
1oz ABC Bullion Cast Bar | ||
5,394.20 | 4,844.20 | |
100g ABC Bullion Bar | ||
17,122.80 | 15,522.80 | |
1kg ABC Bullion Silver | ||
1,828.50 | 1,453.50 |
Powered by: Ngoc Thanh NTGold
- Online: 128
- Today: 4041
- Total: 5681995