ប៉េកាំងៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ ថា អតិផរណានៅក្នុង ខែមីនា ក្នុងប្រទេសចិន បានកើនឡើង៣,៦ភាគរយ ។
តួលេខផ្លូវការមួយបានបង្ហាញឱ្យដឹងនៅ ថ្ងៃចន្ទនេះថា អតិផរណានៅក្នុង ប្រទេសចិន បានកើនឡើង គិតនៅក្នុងខែមីនា ឆ្នាំ២០១២ បានកើនឡើង ៣,៦ភាគរយ ក្នុងនោះតម្លៃប្រេងឥន្ធនៈ បានបន្ដកើនឡើងខ្ពស់ រួមទាំង តម្លៃម្ហូបអាហារផងដែរ ។
នៅក្នុងតារាងទិន្នន័យបង្ហាញអំពីតម្លៃផលិតផល ប្រើប្រាស់បានកើនឡើង ៣,៦ភាគរយ នៅក្នុងខែមីនា និងខែកុម្ភៈ មានត្រឹម៣,២ ភាគរយប៉ុណ្ណោះ ។
ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា អតិផរណាបន្ដ កើនឡើងខ្ពស់ ហើយមកដល់ ខែមីនា ឆ្នាំ២០១២ នៅតែ កើនឡើងដដែល ។
គួរបញ្ជាក់ថា អត្រាអតិផរណាបានចាប់ផ្ដើមកើនឡើង គិតចាប់តាំងពី ឆ្នាំ២០១០មកម្ល៉េះ ក្នុងនោះតម្លៃសម្ភារៈ ម្ហូប អាហារ ពិសេសប្រេងឥន្ធនៈ បានបន្ដកើនឡើងរហូត មកដល់បច្ចុប្បន្ននេះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
6,477.40 | 5,892.40 | |
1oz ABC Bullion Cast Bar | ||
5,394.20 | 4,844.20 | |
100g ABC Bullion Bar | ||
17,122.80 | 15,522.80 | |
1kg ABC Bullion Silver | ||
1,828.50 | 1,453.50 |
Powered by: Ngoc Thanh NTGold
- Online: 128
- Today: 4070
- Total: 5682024