Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វៀតណាម នាំចេញ ដែកថែប ប្រមាណ ២លានតោន ក្នុងឆ្នាំ ២០១១
2011-12-21 15:49:31

 

វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១១ ថា វៀតណាម នាំចេញ ដែកថែបប្រមាណ២លានតោន ក្នុងឆ្នាំ ២០១១ ។

លោក ផាម ឈួង “ Pham Chi Cuong ” ប្រធានសមាគម នាំចេញដែកថែបវៀតណាម បានប្រកាសថា ការនាំ ចេញដែកថែបរបស់វៀតណាម នៅក្នុងឆ្នាំនេះ មានរហូតដល់ទៅ២លានតោន ដែលផ្ដល់ប្រាក់ចំណូលដល់ វៀតណាមប្រមាណ១.៨ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។

លោក ឈួង បានបញ្ជាក់ថា នេះជាលទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា ជាការខិតខំប្រឹងប្រែង តាមរយៈការស្វះស្វែង របស់បណ្ដាក្រុមហ៊ុនថ្មីៗ ដើម្បីធ្វើការនាំចេញ រួមទាំងតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ ។

គេបានដឹងថា តម្រូវការប្រើប្រាស់ដែក កើនឡើងត្រីគុណ ធៀបនឹងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ក្នុងនោះ ដោយសារវិស័យសាងសង់ មានសន្ទុះកើនឡើង ដែលញ៉ាំងឱ្យទីផ្សារចែកចាយដែកមានកាន់តែច្រើនឡើងៗ ដោយ នៅក្នុងបញ្ជីសារពើភ័ណ្ឌ របស់វៀតណាម មានដែកថែបរហូតដល់ ៣៦៥ពាន់តោនឯណោះ ។

លោក ឈួង បានអធិប្បាយថា ទន្ទឹមនឹងនេះដែរ ឧស្សាហកម្មនៅក្នុងតំបន់ត្រូពិក សន្ទុះនៃការនាំចូលកើនឡើង ដែលធ្វើឱ្យការនាំចេញមានច្រើន ប៉ុន្ដែការនាំចូលនូវវត្ថុធាតុដើម សម្រាប់បង្កើនវិស័យផលិតកម្មដែក មិនទាន់គ្រប់ គ្រាន់ឡើយ ខណៈដែលរូបិប័ណ្ណបរទេសមិនថេរនោះ ។

លោក ឈួង បានសង្កត់ធ្ងន់ថា “ការនាំចេញ ជាកិច្ចការចម្បងមួយ ដែលនឹងធ្វើឡើងក្នុងពេលខាងមុខ” ។

ប្រធានសមាគមខាងលើ បានលើកឡើងផងដែរថា ការនាំចេញដែក ទៅកាន់បណ្ដាប្រទេស ជាសមាជិកអាស៊ានមាន ជាហូរហែ ក្នុងនោះក៏មានការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងបណ្ដាប្រទេសនៅអឺរ៉ុបផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,509.604,179.60
1oz ABC Bullion Cast Bar
3,752.403,432.40
100g ABC Bullion Bar
11,971.8011,041.80
1kg ABC Bullion Silver
1,531.501,181.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 51
  • Today: 1106
  • Total: 3920344