Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ចិន នឹង​បន្ត​ការគាំទ្រ អឺរ៉ុប ប្រឆាំង​វិបត្តិ​បំណុល
2011-12-08 12:16:57

យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១ នេះថា ប្រទេសចិនបានបង្ហាញនូវទំនុកចិត្ត របស់ខ្លួនទៅលើតំបន់អឺរ៉ុប និងប្រាក់អឺរ៉ូ ហើយបានអះអាងថា នឹងបន្ត ការគាំទ្ររបស់ខ្លួនទៅលើសហគមន៍ អឺរ៉ុបបន្ថែមទៀត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវិបត្តិ បំណុលដែលកំពុងតែញាំញីតំបន់នេះ។ នេះបើយោងតាមការបញ្ជាក់ពី លោករដ្ឋមន្ត្រី ការបរទេសចិន យ៉ាង ជាជី ឲ្យដឹងកាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ។
លោក យ៉ាង បានធ្វើការសង្កត់ធ្ងន់នេះដែរ ស្របពេលដែល លោកស្នាក់នៅទីក្រុងប៊ែកឡាំង របស់រដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនេះស្ថិតនៅក្នុងដំណាក់កាលទីពីរ នៃកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ការបរទេសរវាងប្រទេសទាំងពីរ ទៅលើគោលការណ៍ជាយុទ្ធសាស្ត្រសំខាន់ៗផងដែរ។ លោក រដ្ឋមន្ត្រី ការបរទេសចិនរូបនេះបានបញ្ជាក់ថា ទោះបីជាសហគមន៍អឺរ៉ុប បានទទួលរងនូវវិបត្តិដ៏ធ្ងន់ធ្ងរ នោះក៏ដោយ ក៏តំបន់នេះនៅតែជាតំបន់ដ៏សំខាន់ សម្រាប់សហគមន៍អន្តរជាតិ ។
នៅក្នុងកិច្ចពិភាក្សាជាមួយ សមភាគីភាគីអាល្លឺម៉ង់លោក ហ្គីដូ វេស្ទឺវែលឡេ លោករដ្ឋមន្ត្រី ការបរទេសចិនបានបញ្ជាក់ថា ស្ថេរភាព និង ការរីកចំរើនសេដ្ឋកិច្ចរបស់សហគមន៍អឺរ៉ុប នឹ អាចផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក ហើយប្រទេសចិន នឹង បន្តការគាំទ្ររបស់ខ្លួនទៅកាន់សហគមន៍ នេះជាបន្តទៀត ដើម្បីរួចផុតពីវិបត្តិបំណុលដ៏ធ្ងន់ធ្ងរនេះផងដែរ ។

ចំពោះភាគីអាល្លឺម៉ង់ បានឆ្លើយតបចំពោះភាគីចិនវិញ ដោយបញ្ជាក់ថាប្រទេសចិនជាដៃ គូរដ៏សំខាន់មិនអាចខ្វះបាន របស់សហគមន៍អឺរ៉ុប និង សម្រាប់កិច្ចការអន្តរជាតិ ហើយចិនបានជួយគាំទ្រយ៉ាងពេញទំហឹងទៅលើការស្តារសេដ្ឋកិច្ចឡើងវិញនៅតំបន់នេះ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរនេះ បានបង្កើតទំនាក់ទំនងការបរទេសជាមួយគ្នារយៈ៤០ឆ្នាំមកហើយ ហើយក្នុងកិច្ចពិភាក្សានោះ មន្ត្រីទាំងពីរប្រទេសបានសន្យានឹងបង្កើនទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំ បន្ថែមទៀតទៅថ្ងៃអនាគត៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,472.404,142.40
1oz ABC Bullion Cast Bar
3,713.303,393.30
100g ABC Bullion Bar
11,875.9010,945.90
1kg ABC Bullion Silver
1,466.701,116.70
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 45
  • Today: 888
  • Total: 3910603