Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

មូលនិធិ​រូបិយវត្ថុ IMF ព្យាក​រណ៍ថា សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១២ មាន​កំណើន ៧,២៥ %
2011-12-09 10:19:00

ភ្នំពេញ: ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឬ​ហៅ​ថា ផលិតផល​ក្នុងស្រុក​សរុប GDP នៅ​ឆ្នាំ​២០១២ មាន​ចំនួន ៧,២៥ % ប្រសិន​បើ​វិស័យ​កសិកម្ម វិល​ទៅ​រក​ការរីកចម្រើន ដូច​មុន​គ្រោះទឹកជំនន់​។ នេះ​បើ​តាម​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF​។​

​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដូច្នេះ ត្រូវបាន IMF ប្រកាស​ក្នុង​សន្និសីទ​កាសែត កាលពី​រសៀល​ថ្ងៃ​ទី​៨​ធ្នូ ឆ្នាំ​២០១១​។ សេចក្តីប្រកាស បង្ហាញថា ដោយ​រំពឹង​លើ​វិស័យ​កសិកម្ម ថា​នឹង​វិលត្រឡប់​ទៅរក​ការរីកចម្រើន ដូច​មុន​គ្រោះទឹកជំនន់ នៅ​ឆ្នាំ​នេះ នោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​កើនឡើង​ដល់ ៧,២៥% នៅ​ឆ្នាំ​២០១២​។ 

​តាម​ការ​ព្យាករ​របស់ IMF កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១​នេះ ត្រូវបាន​រំពឹងថា នឹង​មាន​កំណើន​ចំនួន ៧,៥% ដែល​ជា​កំណើន​ដ៏​ខ្ពស់ បើ​ប្រៀបធៀប​នឹង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល នៅ​ឆ្នាំ​២០០៨​។​

​មូលនិធិ​រូបិយវត្ថុ IMF ដែល​មាន​មូលដ្ឋាន​ធំ នៅ​សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​កើន​ដល់ ៧,៥% នៅ​ឆ្នាំ​២០១១ បានមក​ពី​កំណើន​ផ្នែក​នាំចេញ​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​អចលនទ្រព្យ និង​វិស័យ​កសិកម្ម​។ វិស័យ​កសិកម្ម ដែល​ត្រូវបាន IMF លើកឡើងថា នៅក្នុង​រយៈពេល ៩ ខែ​ដំបូង ក្នុង​ឆ្នាំ​២០១១ បាន​កើនឡើង​ខ្លាំង មុនពេល​ត្រូវ​រងគ្រោះ ដោយ​ទឹកជំនន់​។​

​ចំណែក​អតិផរណា ទំនិញ​ឡើងថ្លៃ ក៏​ត្រូវបាន IMF លើកឡើងថា មាន​ការកើនឡើង​ខ្លាំង នៅ​ឆ្នាំ​២០១១ ដោយសារតែ​ការ​ឡើងថ្លៃ​ខ្ពស់​នូវ​តម្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ​។ IMF ប្រកាសថា នៅ​ឆ្នាំ​២០១១ អតិផរណា​នៅ​កម្ពុជា នឹង​មាន​កម្រិត ៥,៧% ហើយ​នៅ​ឆ្នាំ​២០១២ អតិផរណា​នឹង​ធ្លាក់ចុះ មក​នៅត្រឹមតែ ៥% ប៉ុណ្ណោះ​៕​





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,479.904,149.90
1oz ABC Bullion Cast Bar
3,719.503,399.50
100g ABC Bullion Bar
11,895.9010,965.90
1kg ABC Bullion Silver
1,476.701,126.70
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 25
  • Today: 998
  • Total: 3910713