យោងតាមព័ត៌មានពីគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១១នេះថា នៅក្នុងសុន្ទរកថានៅក្នុងទីក្រុងប៉េកាំង លោក ហ៊ូ ជិនតាវ បាននិយាយថា ប្រទេសចិន មិនមានបំណងធ្វើឱ្យមានភាពមិនស្មើគ្នាចំពោះពាណិជ្ជកម្មនោះទេ ដែលធ្វើប៉ះពាល់ខ្លាំងដល់ដៃពាណិជ្ជកម្មដ៏សំខាន់ ដូចជាសហរដ្ឋអាមេរិកដែលប្រទេសមហាអំណាចមួយនេះ បានចាត់ទុកការនាំចូលរបស់ចិន គឺថោក ដោយសារតែរូបិយប័ណ្ណរបស់ចិន គឺវាស្ថិតនៅក្រោមថ្លៃនៅក្នុងទីផ្សារ។
លោកប្រធានាធិបតី ហ៊ូ ជិនតាវ បានលើកឡើងថា “ យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេងៗដែលជញ្ជីងពាណិជ្ជកម្មរបស់ពួកគេមិនមានភាពស្មើគ្នាជាមួយប្រទេសចិន ហើយ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងរួបរួមជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្មជាបន្តបន្ទាប់។ យើង នឹងបង្កើនការនាំចូលយ៉ាងសកម្មបន្ថែមទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម នៅក្នុងកិច្ចប្រឹងប្រែងបង្កើនឱ្យតុល្យភាពពាណិជ្ជកម្ម”។
លោក ហ៊ូ ជិនតាវ បានមានប្រសាសន៍ឱ្យដឹងថា ការលក់រាយសរុបនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងកើន១៥ភាគរយនៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀត ហើយ នឹងសម្រេចបាន ៥ពាន់ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥ដែលវានឹងធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារក្នុងស្រុកដ៏ធំបំផុតនៅលើពិភពលោក។
| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,094.50 | 7,384.50 | |
| 1oz ABC Bullion Cast Bar | ||
| 6,778.90 | 6,088.90 | |
| 100g ABC Bullion Bar | ||
| 21,561.70 | 19,561.70 | |
| 1kg ABC Bullion Silver | ||
| 3,207.80 | 2,607.80 | |
Powered by: Ngoc Thanh NTGold
- Online: 82
- Today: 1018
- Total: 6540254












