Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ផ្សារហ៊ុន​អាស៊ី​ធ្លាក់ចុះ​មុនកិច្ច​ប្រជុំ EU
2011-12-12 10:15:46

 

ផ្សារហ៊ុន​អាស៊ី​ធ្លាក់ចុះ​មុនពេល​មានកិច្ច​ប្រជុំ សហភាព​អឺរ៉ុប​ស្តីពីវិ​បត្តិ​ហិរញ្ញ​វត្ថុតំបន់  និង​បន្ទាប់​​ពីទិន្នន័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ​និង​អូស្ត្រាលី​បង្ហាញ​ពីកំណើន​សេដ្ឋកិច្ច​ពិភ​ព​លោក​យឺតយ៉ាវ។ ក្រុមហ៊ុន Tokyo Electric Power Co. ដែល​ជា​ក្រុមហ៊ុន​ដំណើរការ​រោងចក្រ​ថាមពល កណ្តាល​តំបន់រងគ្រោះ​ពីសារធាតុ​វិទ្យុ​សកម្ម ក្រោយពី​មាន​គ្រោះ​​មហន្តរាយ​ក្នុងប្រទេស​ជប៉ុន បានធ្លាក់​ចុះភាគហ៊ុន​របស់ខ្លួន​១១ភាគ​រយ បន្ទាបពី​សារព័ត៌​មាន Mainichi ថា ក្រុម​ហ៊ុន​នេះប្រហែល​ជារងផលប៉ះ​ពាល់ដល់​រ​ដ្ឋ នោះ​មាន​ន័យថា​រដ្ឋនិងទិញ​ភាគហ៊ុន​មួយ​​ចំនួន ដែលមាន​តម្លៃប្រហែល​១២,៩លាន​ដុល្លារពី​ក្រុម​ហ៊ុននៅ​រដូវក្តៅ​ខាងមុខ ដោយមិន​បាន​លើក​​ឡើងពីប្រភព​នៃដំណឹង​នោះ​ឡើយ។

ចំណែក​​​ក្រុមហ៊ុន LG Electronics Inc. ដែល​​ទទួលបាន​ប្រាក់ចំណូល​លេខ៥ក្នុង​ទ្វីប​អឺរ៉ុប​​ក៏ធ្លាក់ចុះ​១,៣ភាគ​រយ​ក្នុង​ទីក្រុង​សេ​អ៊ូល។ ក្រុម​ហ៊ុន ​City Development Ltd. ដែលជា​ក្រុមហ៊ុន​​អចលន​​ទ្រព្យធំ​លេខពីរ​​របស់​ប្រទេស​សឹង្ហបុរីធ្លាក់​ចុះមុនគេ​ធៀបជាមួយ​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ អចលន​ទ្រព្យក្នុង​ប្រទេស​​បន្ទាប់​ពីរដ្ឋា​ភិបាល​បានសម្រេច​បន្ថែម​ពន្ធលើ​​ការ​ទិញ សម្រាប់​​អចលន​ទ្រព្យប្រជា​ជនក្នុង​​តំបន់។

ស្របពេល​កិច្ចប្រជុំ​អឺរ៉ុបកាន់​តែកៀក​ អ្នក​វិនិ​យោគក៏បង្កើន​ការប្រុង​ប្រយ័ត្ន។ នេះបើ​​តាមសម្តី​របស់លោក​Masaru Hamasaki ដែលជា​ប្រធាន​យុទ្ធសាស្ត្រ​នៃការគ្រប់​គ្រង​ទ្រព្យ ក្រុម​ហ៊ុនតូយ៉ូ​តា ក្នុងទីក្រុង​តូក្យូ។ គាត់បន្ថែម​​ទៀត​ថា យើងនិង​ឃើញទស្សនីយ​ភាពមួយ​ស្តីពី ស្ថានភាព​មួយដើម្បី ជួយ​ផ្តល់ជំហរ​ឱ្យ​​បានរឹង​​មាំ​ ។​ ផ្សារហ៊ុន​អាស៊ី​ប៉ាស៊ី​ហ្វិកMSCI​​ធ្លាក់ចុះ​១​ភាគ​រយ គិត​ត្រឹមម៉ោង​៣និង៤​នាទីក្នុង​ទីក្រុង​​តូក្យូ។ ចំណែក​ក្រុមហ៊ុន​Nikkei 225​ ជប៉ុន​ធ្លាក់​ចុះ​០,៧​ភាគរយ បន្ទាប់ពី​ការបញ្ជា​ទិញគ្រឿង​​យន្ត​ធ្លាក់​ចុះ​៦,៩ភាគ​រយក្នុង​ខែតុលា គិតចាប់​ពី​ខែ​​កញ្ញា ។

ផ្សារហ៊ុន​អូស្ត្រាលី S&P/ ASX 200 ធ្លាក់​ចុះ​០,៣ភាគ​រយ ស្របពេល​ដែលអត្រា​អ្នក​អត់​ការ​ងារធ្វើត្រូវ​បានកាត់​បន្ថយ៦.៣០០​នាក់ក្នុង​ខែវិច្ឆិកា ខុសពី​ការ​ព្យា​​ករណ៍​របស់​អ្នក​សេដ្ឋកិច្ច​​ដែល​ស្មាន​​ថា ១០.០០០​​​នាក់​។  ឯផ្សារ​​ហ៊ុនកូរ៉េ​​ខាង​ត្បូង​​Kospi ធ្លាក់​ចុះ​០,៤ភាគ​រយ ស្របពេល​​ដែល​ធនា​គារ​កណ្តា​ល​ខំទប់ការ​កើនឡើង​នៃ​​ប្រាក់​កម្ចី​សម្រាប់​​រយៈ​ពេល៦​ខែ ក្នុងពេល​សេដ្ឋ​កិច្ច​​ពិភពលោក​​កើន​ឡើង​យឺតៗ។

ចំណែក​ផ្សារ​ហ៊ុន​​ហុងកុង​​hang Seng ធ្លាក់ចុះ​១ភាគ​រយ។ ក្នុងពេល​មានសម្ពាធ​នៃការបញ្ចប់​វិបត្តិ​​ប្រាក់ បំណុល​ក្នុងតំបន់​តាមកិច្ច​ប្រជុំនៃ​បណ្តា​​មេដឹក​នាំអឺរ៉ុបក្នុង​ទីក្រុង Brussels នៅ​សប្តាហ៍​​នេះ ក្រុមហ៊ុន​ឥណទាន​S&P កំពុងដាក់​អត្រា​ឥណ​ទានសហ​ភាព​អឺរ៉ុប AAA ក្នុងចំណុច​​អវិជ្ជមាន ។ លោកស្រី​អធិការ​បតីអាល្លឺ​ម៉ង់ Angela Merkel និងលោក​ប្រធានា​ធិបតី​បារាំង Nicolas Sarkozy ត្រូវបាន​គេរំពឹង​ថា និងឈ្លោះ​ប្រកែក​គ្នា​ចំពោះការ​សរសេរ​ឡើងវិញ​​នូវសន្ធិ​សញ្ញាសហ​ភាពអឺរ៉ុប​ដើម្បីរឹត​បណ្តឹង​​ថវិកា​ជាតិ នៅក្នុង​​ពេលមាន​កិច្ចប្រជុំមេ​ដឹកនាំ​ប្រទេស​ប្រើប្រាស់​ប្រាក់អឺរ៉ូនៅ​យប់នេះ។

លោក Mitsushige​ Akino ​ម្ចាស់​ក្រុម​ហ៊ុន Ichiyoshi Investment Management Co.និយាយ​ថា អ្នក​វិនិយោគមិនទាន់ទិញឬលក់ភាគហ៊ុនរបស់​ខ្លួន ក្នុង​ទីផ្សារ​ទេ រហូត​ពួកគេឃើញពីលទ្ធ​​ផល​នៃ​​កិច្ច​ប្រជុំ​​អឺរ៉ុប។ តាមការ​រំពឹងទុក ផ្សារ​ហ៊ុន និងកើន​ឡើង ហើយធនា​គារកណ្តាល​អឺរ៉ុបនិងចាត់​វិធានការ​មួយ​ចំនួនតែ​ពេលនេះ​អ្នកវិនិយោគ​ត្រូវ​នៅ​រង់​ចាំ​​លទ្ធ​​ផល ៕                          





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,486.804,156.80
1oz ABC Bullion Cast Bar
3,725.303,405.30
100g ABC Bullion Bar
11,914.5010,984.50
1kg ABC Bullion Silver
1,480.201,130.20
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 26
  • Today: 1147
  • Total: 3910862