Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

លោក អូ​បា​ម៉ា បាន​ថ្លែងថា អត្រា​អ្នកគ្មានការងារ​ធ្វើ អាច​នឹង​ថយចុះ ក្រោម ៨​ភាគរយ នៅ​មុនពេល​បោះឆ្នោត​សកល​
2011-12-12 14:47:01

 

វ៉ាស៊ីនតោនៈ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន “​ស៊ិន​ហួ​” ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១១ ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ថ្លែងថា អត្រា​អ្នកគ្មានការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក អាច​ថយ ចុះក្រោម ៨​ភាគរយ ដោយ​ការថយចុះ​នេះ​នៅ​មុនពេល​បោះឆ្នោត​សកល ។

យោងតាម​ការ​ថ្លែង​របស់លោក  អូ​បា​ម៉ា ខណៈ ដែល​ស្ថិតក្នុង​ការធ្វើ​បទសម្ភាសន៍​មួយ ក្នុង​រាត្រី​ថ្ងៃអាទិត្យ​ម្សិលមិញ នេះ លោក​ប្រធានាធិបតី  បាន​ថ្លែងថា លោក​ជឿជាក់ថា អត្រា​អ្នក​គ្មាន​ការ​​ងារ​​ធ្វើ​នៅ​សហរដ្ឋអាមេរិក​នឹង​ថយចុះ ក្រោម​៨​ភាគរយ ស្របពេល​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១២ ។

នៅក្នុង​បទសម្ភាសន៍ ក្នុង​រយៈពេល “៦០​នាទី​” ជាមួយ “ CBS ” លោក អូ​បា​ម៉ា បាន​ថ្លែងថា រូបលោក​មាន​ក្ដី សង្ឃឹម “​វា​នឹងមាន​លក្ខណៈ​ធម្មតា​” ដោយ​អត្រា​អ្នកគ្មានការងារ​ធ្វើ នឹង​បន្ដ​ធ្លាក់ចុះ​នៅ​ក្រោម ៨​ភាគរយ នៅក្នុង អំឡុងពេល​បោះឆ្នោត ដែល​នឹង​រៀបចំឡើង​នៅ​ចុងឆ្នាំ​២០១២ ។

ម្យ៉ាងទៀត លោក អូ​បា​ម៉ា បាន​ថ្លែងថា រូបលោក  “ មិនបាន​គិត​អំពី​បញ្ហា​ការងារ ដែលជា​ការធ្វើឱ្យ​រាំងស្ទះ ដល់ កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​ឡើយ ” ហើយ​នេះ​ជា​អ្វី ដែល​រូបលោក​បានគិត  “​ប្រើ​វិ​ធី​សាស្ដ្រ​ល្អ​ដើម្បី​បង្កើន​សន្ទុះ​សេដ្ឋ កិច្ច ពិសេស​ជួយ​ដល់​ពលរដ្ឋ​អាមេរិក ដើម្បីឱ្យ​ពួកគាត់​សម្រេចបាន​ជោគជ័យ​” ។

លោក អូ​បា​ម៉ា បាន​ថ្លែង​ទៀតថា ពលរដ្ឋ​អា​មេ​រិ ជា​អ្នក​ដែល​ពុះពារ និង​ចូលរួម​ទាំងអស់គ្នា ពួកគេ​មាន​ហេតុផល របស់​ពួកគេ “ ប៉ុន្ដែ​ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ ជា​បញ្ហា​មួយ​ផងដែរ សម្រាប់​ជួយ​ជំ​រុញ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​ឡើង ព្រោះ​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់ ២​ទសវត្សរ៍ ដែរ ដើម្បីឱ្យ​កំណើនសេដ្ឋកិច្ច​ឈានឡើង​បាន ” ។

ក្រុមអ្នកវិភាគ​មួយចំនួន​យល់ឃើញថា ការ​ថ្លែង​របស់លោក អូ​បា​ម៉ា គឺ​លោក​មាន​សុទិដ្ឋិនិយម​ជាខ្លាំង​ថា នឹង​អាច​កើតឡើង​មែន ដូចជា​គ្រា​មុន ធ្លាប់បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​អាមេរិក នឹង​ងើប​​ឡើងវិញ ហើយ​តាម​ការ​កត់ សម្គាល់​សន្ទុះ​សេដ្ឋកិច្ច​របស់​អាមេរិក បាន​ងើបឡើង​បន្ដិច​មែន ធៀប​នឹង​ឆ្នាំ​២០០៨  តែ​អត្រា​អ្នកគ្មានការងារ​ធ្វើ នៅ​មិនទាន់​ដោះស្រាយបាន​ប្រសើរ​នៅ​ឡើយ​​ទេ ហើយ​កន្លងមក​លោក អូ​បា​ម៉ា ធ្លាប់បាន​ថ្លែងថា មិនមាន​បញ្ហា​អ្វី ដែល​ចោទ​សម្រាប់​ការជំរុញឱ្យ​សេដ្ឋកិច្ច​ងើបឡើង​នោះឡើយ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 36
  • Today: 708
  • Total: 3927019