Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកទេសចរណ៍ ប្រទេសចិន កើនឡើងកាន់តែខ្លាំង
2011-12-29 16:02:27

 

ប៉េកាំងៈ សណ្ឋាគារលំដាប់ផ្កាយក្នុងប្រទេសចិន មានចំនួនរហូតដល់ ១៣.៩០៨ ដោយក្នុងនោះ សណ្ឋាគារលំដាប់ផ្កាយប្រាំ មានចំនួនរហូតដល់ ៦០៧កន្លែង ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ផ្នែកទេសចរណ៍ក្នុងប្រទេសចិន មានការកើនឡើងជាលំដាប់។ នេះបើយោងតាមរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ បានឲ្យដឹង ដោយលើកឡើងនូវសំដី ប្រធានរដ្ឋបាលទេសចរណ៍ជាតិប្រទេសចិន លោក Shao Qiwei ខណៈ លោកបង្ហាញនូវតួលេខ ដែលបានចេញផ្សាយ ទាក់ទងទៅនឹងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសចិន ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា ប្រទេសចិនមានភ្នាក់ងារដឹកជញ្ជូនអ្នកដំណើររហូតដល់ ២៣.៣១៥ ដោយក្នុងនោះមាន ភ្នាក់ងារដឹកជញ្ជូន ១.៣៨៧ ដែលអាចដឹកអ្នកដំណើរទៅបរទេស សម្រាប់បម្រើសេវាកម្ម ទេសចរណ៍ក្រៅប្រទេស។

លោក Shao បាននិយាយថា វិស័យទេសចរណ៍ប្រទេសចិន មានការកើនឡើងយ៉ាងខ្លាំងដោយ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០  ចំនួនអ្នកទេសចរណ៍ទាំងក្នុងស្រុក និងបរទេស មានចំនួនរហូតដល់ ៩,៣ពាន់លាននាក់ ដែលអាចផ្តល់ចំណូលជាទឹកប្រាក់សរុបប្រមាណជា ៩៥០ពាន់លានដុល្លារអាមេរិក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 47
  • Today: 647
  • Total: 3926958