Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

សាក់កូហ្ស៊ី សន្យាធ្វើកំណែ ទម្រង់នានា ដើម្បីបញ្ចៀសវិបត្ដិ
2012-01-16 11:22:29

 

ប៉ារីសៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១២ ថា បារាំងបានសម្តែងក្តីរំពឹង និងសន្យាធ្វើកំណែទម្រង់នានា ដើម្បីបញ្ចៀសវិបត្ដិកើតឡើងក្នុងប្រទេស ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា លោក នីកូឡាស់ សាក់កូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំង បាន ថ្លែងជាសាធារណៈកាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា រដ្ឋាភិបាលបារាំងសន្យាអនុវត្ដ លើការកែទម្រង់នានា ពិសេសអត្រាការប្រាក់ ពាក់ព័ន្ធនឹងផ្នែកឥណទាន ដោយធ្វើបែបនេះ ដើម្បីបញ្ចៀសវិបត្ដិផ្សេងៗកើតឡើង ។

លោកប្រធានាធិបតីបារាំងបានថ្លែងនៅក្រុងអំប័ស (Amboise) ដកស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានបារាំងដ៏លី្ប AFP ដែលមានខ្លឹមសារថា “ចំពោះបញ្ហាវិបត្ដិ យើងនឹងប្រមូលព័ត៌មានជុំវិញរឿងទាំងអស់នេះ និងធ្វើការកែទម្រង់នានា នៅក្នុងប្រទេសរបស់យើង” ។

លោក សាក់កូហ្ស៊ី ក៏បានថ្លែងឱ្យដឹងផងដែរកាលពីថ្ងៃពុធ ខណៈរូបលោកចូលរួមក្នុង «កិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាសង្គម» ជាមួយសហព័ន្ធក្នុងគោលបំណង ដើម្បីបង្កើត ឱកាសការងារដល់ពួកគេ និងព្យាយាមបញ្ចុះអត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេស ខណៈដែលតួលេខក្នុងឆ្នាំ២០១១ មានរហូតដល់ ៩,៨ភាគរយ និងការរំពឹងអាច កើនដល់ ១០ភាគរយក្នុងឆ្នាំ២០១២ ។ នេះជាបញ្ហាដែលរដ្ឋាភិបាលត្រូវធ្វើការ ដោះស្រាយជាបន្ទាន់ ។

ផ្អែកតាមរបាយការណ៍ លោកប្រធានាធិបតីបានថ្លែងថា លោកនឹងគូសបញ្ជាក់ អំពីបញ្ហាទាំងនេះដល់ប្រជាជាតិ របស់លោកនៅចុងខែនេះ និងបកស្រាយអំពីបញ្ហានេះ ដល់ពួកគេឱ្យយល់ច្បាស់ផងដែរ “ការសម្រេចចិត្ដលើការ ដោះស្រាយបញ្ហាទាំងនេះ វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវតែធ្វើ ដោយមិនត្រូវបាន ពន្យារពេលនោះទេ” ។

គួររំលឹកថា កាលពីសបា្ដហ៍មានប្រជាជាតិបារាំងជាច្រើនបានស្រែក និងប្រមូលគ្នាតវ៉ា ដល់រដ្ឋាភិបាលបារាំង ដោយទាមទារឱ្យធ្វើការកែទម្រង់ការនានា ដែលអាចជា មធ្យោបាយដ៏ប្រសើរ ក្នុងការបញ្ចៀសវិបត្ដិ និងពួកគេមិនចង់ដូចប្រទេសក្រិកឡើយ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 30
  • Today: 335
  • Total: 3926646