Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អូបាម៉ាប្តេជ្ញាជំរុញ ផ្នែកពាណិជ្ជកម្ម និងផ្តល់ការងារ ធ្វើសម្រាប់ប្រជាជន សហរដ្ឋអាមេរិក
2012-01-16 11:27:05

 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់អូម៉ា បានប្រកាសសាជាថ្មីម្តងទៀត កាលពី ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១២កន្លងទៅនេះថា លោកនឹងប្តេជ្ញា ធ្វើយ៉ាងណាឲ្យពាណិជ្ជកម្មសហរដ្ឋអាមេរិក មានស្ថានភាព កាន់តែប្រសើរ និងស្នើឲ្យក្រុមហ៊ុនវិនិយោគទុន បរទេសទាំងអស់ អាចផ្តល់ការងារធ្វើ បានគ្រប់គ្រាន់ សម្រាប់ប្រជាជនសហរដ្ឋអាមេរិក ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ បានឲ្យដឹងដោយលើក ឡើងនូវសំដីរបស់លោក អូបាម៉ា តាមរយៈការផ្សាយតាមវិទ្យុ និងគេហទំព័ររបស់លោកថា បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងសតវត្សរ៍ទី២១ ប៉ុន្តែទម្រង់ក្នុងការដឹកនាំប្រទេស នៅតែមានលក្ខណៈតាមបែបសតវត្សរ៍ទី២០នៅឡើយ។

លោកបានបន្តថាជាច្រើនឆ្នាំកន្លងមកនេះ តម្រូវការរបស់ប្រជាជន សហរដ្ឋអាមេរិក មានការប្រែប្រួល ប៉ុន្តែរដ្ឋាភិបាលបែរជាពុំមានការផ្លាស់ប្តូរ ស្របតាមការប្រែប្រួលនេះឡើយ។ ជាការពិតដែល សហរដ្ឋអាមេរិក បានប្រឈមមុខទៅនឹងបញ្ហាស្មុគស្មាញជាច្រើន ព្រមទាំងទាមទារឲ្យមានការ ផ្លាស់ប្តូរជាបន្ទាន់។

កំពូលមេដឹកនាំរួបនេះធ្លាប់បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១២កន្លងទៅនេះថា លោកមានគម្រោងក្នុងការឲ្យទីភ្នាក់ងារពាណិជ្ចកម្ម និងជំនួញទាំងប្រាំមួយធ្វើការរួមគ្នា ក្នុងប្រព័ន្ធតែមួយ ក្នុងគោលដៅជំរុញឲ្យរដ្ឋាភិបាលសហព័ន្ធ អាចធ្វើការប្រកបដោយប្រសិទ្ធិភាព និងកាន់តែមានភាពភាពរលូន។

លោក អូបាម៉ាបានបន្តថា ការផ្លាស់ប្តូរនេះនឹងផ្តល់ភាពងាយស្រួល ដល់ក្រុមពាណិជ្ជករខ្នាតតូច ក្នុងស្វែងរកប្រាក់កម្ចី ព្រមទាំងជួយសម្រួលពួកគេ ក្នុងការលក់ផលិតផលរបស់ខ្លួន បានទូទាំងពិភពលោក។ លោកបានសន្យាថា នឹងដាក់ចេញនូវសំណើរថ្មីមួយ ទាក់ទិនទៅនឹងបញ្ហានានា ក្នុងគោលដៅផ្តល់ការងារ ធ្វើដល់ប្រជាសហរដ្ឋអាមេរិក និងទាក់ទាញវិនិយោគិនបរទេស មកធ្វើវិនិយោគទុននៅសហរដ្ឋអាមេរិក តាមរយៈការកាត់បន្ថយពន្ធដា សម្រាប់ក្រុមហ៊ុនវិនិយោគបរទេសទាំងអស់៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 26
  • Today: 464
  • Total: 3926775