Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អតិផរណា នៅតំបន់អឺរ៉ុប ប្រចាំឆ្នាំ២០១១ ធ្លាក់ចុះត្រឹម ២,៧ភាគរយ
2012-01-18 10:48:13

 

បូ្រសែល៖ អត្រាអតិផរណាប្រចាំឆ្នាំ ក្នុងតំបន់អឺរ៉ុប បានធា្លក់ចុះរហូតដល់ ២,៧ភាគរយ គិតត្រឹមខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍ ពីការិយាល័យស្ថិតិប្រចាំសហភាពអឺរ៉ុបបានឲ្យដឹង កាលពីថ្ងៃអង្គារ៍ ទី១៧ ខែមករា ឆ្នាំ២០១២កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២នេះបានឲ្យដឹងថា កម្រិតអតិផរណាប្រចាំឆ្នាំ ក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះមកត្រឹម ២,៧ភាគរយ ខណៈដែលកម្រិតអតិផរណាប្រចាំខែ គិតក្នុងខែធ្នូ ឆ្នាំ២០១១មានត្រឹមតែ ០,៣ភាគរយប៉ុណ្ណោះ។ ដោយឡែក តួលេខរួមនៃអត្រាអតិផរណា របស់បណ្តាប្រទេសទាំង២៧ ដែលជាសមាជិកទាំងអស់របស់សហភាពអឺរ៉ុប មានអត្រាអតិផរណាប្រចាំឆ្នាំប្រហែលជា ៣ភាគរយ គិតត្រឹមខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ ខណៈដែលអត្រាអតិផរណា ប្រចាំខែស្ថិតក្នុងកម្រិត ០,៣ភាគរយ។

កម្រិតអតិផរណាប្រចាំឆ្នាំ ដែលមានកម្រិតទាបជាងគេ ត្រូវបានវាស់ស្ទង់ក្នុងបណ្តាប្រទេស មួយចំនួនដូចជាប្រទេស ស៊ុយអែត ម៉ាល់តា និងប៊ុលហ្គារី ដោយឡែកប្រទេសដែលមានអត្រាអតិផរណាខ្ពស់ជាងគេ មានដូចជាប្រទេស ស្លូវ៉ាគី ប៉ូឡូញ និងស៊ីប្រូស។ គួរបញ្ជាក់ថានៅក្នុងតំបន់អឺរ៉ុប ផ្នែកសំខាន់ៗ ដែលបានកើនឡើងតម្លៃខ្ពស់ជាងគេប្រចាំឆ្នាំ គិតត្រឹមខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះមានដូចជា ផ្នែកសេវាកម្មផ្តល់កន្លែងស្នាក់នៅ ការដឹកជញ្ជូន គ្រឿងស្រវឹង និងថ្នាំជក់។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 65
  • Today: 533
  • Total: 3926844