Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អាមេរិក ជំរុញឲ្យ កូរ៉េខាងត្បូង កាត់បន្ថយ ការនាំចូលប្រេង ពីអ៊ីរ៉ង់
2012-01-18 10:50:05

 

សេអ៊ូល៖ នៅថ្ងៃអង្គារនេះដែរ មន្ត្រីជាន់ខ្ពស់ របស់អាមេរិកម្នាក់ បានជំរុញឲ្យប្រទេស កូរ៉េខាងត្បូង និង ប្រទេសផ្សេងទៀត កាត់បន្ថយការទិញប្រេងឆៅ ពីប្រទេស អ៊ីរ៉ង់ ខណៈពេលដែល អាមេរិកកំពុងតែដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ នោះ។

យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ នេះថា លោក Robert Einhorn ដែលជាទីប្រឹក្សាពិសេសនៃ ក្រសួងកាបរទេសអាមេរិក និងជាអ្នកត្រួតពិនិត្យកម្មវិធីអាវុធជាតិផ្ទុះ បានសម្តែងនូវចំណាប់អារម្មណ៍របស់លោក នៅពេលដែលលោកពិភាក្សា ជាមួយនឹង អនុរដ្ឋមន្ត្រីកាបរទេសកូរ៉េខាងត្បូង លោក គីម ចាស៊ីន។

លោក Robert Einhorn មាននិយាយថា យើងកំពុងតែជំរុញឲ្យគ្រប់ដៃគូទាំងអស់មកជួយ អាមេរិក និងធ្វើការងារជាមួយអាមេរិក ក្នុងការដាក់សម្ពាធ ទៅលើរដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់ ឲ្យងាកមករកការចរចាជាថ្មីឡើងវិញ។ លោក Robert Einhorn មកដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ម្សិលមិញនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់លោកផងដែរ។ ប៉ុន្តែលោក Robert Einhorn ក៏បានសន្យា ចំពោះផលជាវិជ្ជមានមួយថា នឹងនាំ មកនូវតម្រូវការ ដ៏ខ្លាំងក្លាខាងផ្នែកសេដ្ឋកិច្ចផងដែរ ចំពោះប្រទេសកូរ៉េខាងត្បូងមួយនេះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កូរ៉េខាងត្បូងជាប្រទេស ដែលមានឧស្សាហកម្មនាំចូល ប្រេងឆៅធំជាងគេ និង ជាប្រទេសដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយ អាមេរិកផងដែរ ហើយកងទ័ពអាមេរិកចំនួន ២៨៥០០ នាក់កំពុងមានវត្តមាននៅប្រទេស កូរ៉េខាងត្បូងក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែកូរ៉េខាងត្បូង ក្នុងរយៈពេល ១១ខែដំបូងនៃចុងឆ្នាំមុន ការនាំចូលប្រេងឆៅមាន ៩.៦ ភាគយនៃប្រេងឆៅសរុប ដែលត្រូវការនាំចូលពីប្រទេសអ៊ីរ៉ង់នោះ។ នៅពេលនោះដែរ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនៅតែគាំទ្រ ចំពោះការខិតខំប្រឹងប្រែងរបស់អន្តរជាតិ ក្នុងការដោះស្រាយនូវបញ្ហាអាវុធនុយក្លេរអ៊ែរ ប៉ុន្តែលោកក៏មានការ ព្រួយបារម្ភចំពោះការ ខូចខាតខាងផ្នែកសេដ្ឋកិច្ចផងដែរ។

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 24
  • Today: 420
  • Total: 3926731