Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វៀតណាម នឹងក្លាយជាប្រទេស មានកំណើន សេដ្ឋកិច្ចកើនឡើង រហ័សក្នុងចំណោម ប្រទេស ធំៗទាំង២៦ លើលោក
2012-01-20 11:23:34

 

វៀតណាមៈ យោងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅរាត្រី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ថា វៀតណាម ក្លាយជាប្រទេសមាន ការអភិវឌ្ឍសេដ្ឋកិច្ច កើនឡើងឆាប់រហ័ស ក្នុងចំណោមប្រទេសធំៗ ទាំង២៦ លើលោក ។

ធនាគារ អេច អេស ប៊ី ស៊ី “HSBC ”បានចុះផ្សាយថា នៅឆ្នាំ២០៥០ វៀតណាម នឹងស្ថិតក្នុងលំដាប់ថ្នាក់ទី១០ ក្នុងចំណោមបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២៦លើលោក ។ “ក្នុងឆ្នាំ២០៥០ ពិភពលោក” នឹង ប្រកាសអំពី ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួន១០០ប្រទេសតាមលំដាប់លំដោយ ។

ប្រទេសទាំង២៦ដែលចាត់ទុកជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនោះរួមមាន ប្រទេសចិន ឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី បង់ក្លាដេស អ៊ុុហ្សបេគីស្ដង់ ប៉េរូ អេស្ដាឌ័រ និងអេហ្ស៊ីប និងមានបណ្ដាប្រទេសមួយ ចំនួនទៀត។

នៅក្នុងឆ្នាំ២០៥០ ប្រទេសមហាសេដ្ឋកិច្ចមានរហូតដល់១០០ប្រទេស ហើយប្រទេសទាំងនោះត្រូវបានគេបែង ចែក ជាបីផ្នែក ។ ក្នុងនោះសេដ្ឋកិច្ចជឿនលឿនរហ័ស ដោយគិតទៅលើសន្ទុះសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ជាង៥ភាគរយ និងកំណើនចាប់ពី៣-៥ភាគរយ និងក្រោម៣ភាគរយ ។

គេរំពឹងថា នៅក្នុងឆ្នាំ២០៥០ វៀតណាម នឹងមានកំណើន ជីឌីភី គិតចាប់ពី៦៤៧-៤,៣៣៥ដុល្លារ A៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 26
  • Today: 464
  • Total: 3926775