Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

Kodak ស្វែងរកជំនួយ ៩៥០លានដុល្លារ ដើម្បីទប់ស្កាត់ ការក្ស័យធន
2012-01-20 11:24:08

 

សហរដ្ឋអាមេរិកៈ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ថា ក្រុមហ៊ុន ដ៏ល្បីឈ្មោះ ផ្នែកថតរូបតាំងពីយូរយារមកហើយឈ្មោះថា កូដាក់ “Eastman Kodak Co” បានស្វែងរកជំនួយ ៩៥០លានដុល្លារ ដើម្បីទប់ស្កាត់ការក្ស័យធន ។

ក្រុមហ៊ុនដ៏ល្បីឈ្មោះផ្នែកថតរូបនៅសហរដ្ឋអាមេរិក និងបានចាប់កំណើតអស់រយៈពេល១៣០ឆ្នាំឈ្មោះ កូដាក់ កាលពីពេលថ្មីៗនេះបានដាក់សំណើសុំជំនួយពីធនាគារស៊ីធីក្រុម “Citigroup”នូវទឹកប្រាក់ចំនួន៩៥០លានដុល្លារ ដើម្បីទប់ស្កាត់ការក្ស័យធន ខណៈដែលក្រុមហ៊ុននេះត្រូវការ និងយកមកសម្របសម្រួលផ្នែកឥណទាន  ក្នុងអំឡុងពេល១៨ខែ ។

លោក អង់តូនីញ៉ូ អឹម. ប៉េរ៉េស “Antonio M. Perez” ប្រធានគ្រប់គ្រង និងជានាយកប្រតិបត្ដិក្រុមហ៊ុនកូដាក់  បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា “ក្រុមប្រឹក្សានាយកទាំងឡាយ រួមទាំងសហគ្រប់គ្រង  មួយចំនួន មិនជឿទុកចិត្ដលើការធ្វើបែបនេះ ថាវាមានសារៈសំខាន់មួយដែលត្រូវធ្វើដោយសន្សឹមៗនោះទេ  ហើយអ្វីដែល យើងធ្វើរឿងត្រឹមត្រូវនេះគឺដើម្បតែអនាគតរបស់ក្រុមហ៊ុនកូដាក់តែប៉ុណ្ណោះ” ។ 

គួរឱ្យកត់សម្គាល់ឃើញថា ក្រុមហ៊ុនកូដាក់ បានធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនបន្ទាប់ពីការប្រកួតប្រជែងពី  បណ្ដា ក្រុមហ៊ុនធំៗ និងថ្មីៗជាច្រើនរីកដុះដាលពាសពេញពិភពលោក ។ ជាក់ស្ដែងគេបានដឹងច្បាស់ថា  ក្រុមហ៊ុនបានកាត់ បន្ថយបុគ្គលិក និងចំនួនបុគ្គលិករបស់ក្រុមហ៊ុនធ្លាក់ចុះ៧ពាន់នាក់ ដោយកាលពីមុនមាន រហូតដល់៦០ពាន់នាក់ ដែលបម្រើការឱ្យក្រុមហ៊ុននេះ ។

កូដាក់បាននិយាយថា ការដាក់សំណើស្វែងរកជំនួយនេះហើយដែលអាច ជួយស្រោចស្រង់ ស្ថានភាព  ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនបាន ហើយក្រុមហ៊ុនក៏បានស្នើឱ្យធនាគារមួយចំនួនរកអតិថិជនទិញភាគហ៊ុនរបស់  ខ្លួនដែរ ដើម្បីបញ្ចៀស ការឈានដល់ការក្ស័យធន់នោះ ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 27
  • Today: 326
  • Total: 3926637