Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ក្រុមហ៊ុន Samsung កើនប្រាក់​ចំណូល​​នៅ​​ដំណាច់ឆ្នាំ​ផ្នែក​លក់​ទូរស័ព្ទវៃ​ឆ្លាត​​ក្រុម​ហ៊ុន​ផលិត​សម្ភារ​អគ្គិ​សនី​កូរ៉េ​ខាង​ត្បូង
2012-01-30 10:48:33

 

បានប្រកាស​ពីការកើនឡើង​ប្រាក់ ចំណូល១៧​ភាគរយ ក្នុងរយៈពេល​៣ខែ​ចុង​ក្រោយ​​នៃឆ្នាំ២០១១ ព្រោះការលក់​​ចេញ​នូវទូរ​ស័ព្ទ​​វៃឆ្លាតបានផល​ចំណេញច្រើន។ ប្រាក់ចំណូល​សម្រាប់ត្រីមាស​ទី៤ មានចំនួន ៤សែនកោដិ​វ៉ុន ឬប្រហែល៣,៦​ពាន់លានដុល្លារ  កើនពី៣,៤២​សែនកោដិវ៉ុន ក្នុងត្រីមាស​ទី៤ក្នុង ឆ្នាំ​មុន។ តែទោះជា​យ៉ាងណា ប្រាក់ចំណូល​​សរុប​ប្រ​ចាំ​​​ឆ្នាំ​២០១១ របស់ក្រុមហ៊ុន​​ធ្លាក់​ចុះ​១៥ភាគ​​រយ​ធៀប​ជាមួយ​ឆ្នាំ២០១០។ ក្រុមហ៊ុន Samsung មានផែនការ​ក្នុង​ការ​វិនិយោគឆ្នាំ​នេះចំនួន​២៤ពាន់លាន​ដុល្លារចេញពី​ដើមទុន ។

ក្រុមហ៊ុន​និយាយថា ទូរស័ព្ទប្រភេទ Galaxy បានបង្កើន​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​នេះ​ប្រហែល៤០ភាគ​រយធៀបជាមួយ​ឆ្នាំមុន។ បើទោះជា​មានការប្រកួត​ប្រជែងដ៏ស្វិត
ស្វាញ ពីក្រុមហ៊ុន Apple ក្នុងទីផ្សារ​​លក់ទូរ​ស័ព្ទឆ្លាត​វៃក្តី ក្រុមហ៊ុន Samsung និយាយថា ការលក់ចេញ​នៃទូរស័ព្ទវៃឆ្លាត​របស់ខ្លួនកើន​ឡើង៣០ភាគរយ​ក្នុងត្រីមាសទី៤។ លោក Robert Yi អនុប្រធាន​​ជាន់ខ្ពស់ និងជាប្រធាន​​នៃទំនាក់ទំនង​​វិនិយោគ បានថ្លែង​ថា មុខជំនួញ​​ផ្នែកទូរគមនា​​គមន៍របស់យើង​​បន្ត ផ្តល់ផល​​ចំណេញ ជាមួយការ​ពង្រីក​ផ្នែក​បច្ចេក​​វិទ្យាឲ្យកាន់​តែខ្ពស់ ដែលជាលទ្ធ​ផលធ្វើឲ្យការ​លក់​​ចេញក្នុងតម្លៃ​មធ្យមកើន​ឡើងកាន់តែខ្ពស់។

បើក្រឡេកមើល​ឆ្នាំថ្មីនេះ ក្រុមហ៊ុន Samsung បានព្យាករណ៍​ពីការកើនឡើង​តម្រូវ​ការ​លើ​គ្រប់ម៉ូដែលនៃ​ទូរស័ព្ទឆ្លាតវៃ និងកុំព្យួទ័រ​​បន្ទះ ​(Tablet PCs) ក៏ដូចជា​តម្រូវការ​នៃទូរស័ព្ទ​ថ្មី ។ ក្រុមហ៊ុន​និយាយថា ខ្លួននឹងចំណាយ​​ប្រាក់​ចំនួន២៥សែន​កោដិចេញពី​ដើមទុកក្នុងឆ្នាំ​នេះ លើកម្មវិធី Chip របស់ខ្លួន ​និងការស៊ើប​អង្កេត​​ជំនួញ។ បើទោះ​ជាក្រុម​ហ៊ុន Samsung បាន​ប្រកាស​​​នូវ​គំរូទូរទស្សន៍​ថ្មីដែលគ្រប់គ្រង​ដោយសំឡេង  និងកាយវិការ​ម្រាមដៃ នៅក្នុងការ​​បង្ហាញ​សម្ភារ​​អគ្គិសនីក្នុង​ទីក្រុង Las Vegas កាលពីឆ្នាំ​មុនក្តី៕​





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 65
  • Today: 533
  • Total: 3926844