Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

​ចិនសម្រេច​​​ផ្តល់ជំនួយ​​ស្បៀង និង​​ថាមពល​​ដល់​កូរ៉េ​ខាងជើង
2012-01-31 11:02:23

កាសែត​​ជប៉ុន ​TOKYO SHIMBUN ឱ្យដឹង​​កាលពីថ្ងៃទី​​៣០ មករា ​​ថា ចិន​នឹងផ្តល់​​ស្បៀង​​​​៥០០.០០០​​តោន និង​ប្រេង​ឆៅ​​២៥០.០០០​​តោន ​ឱ្យដល់​កូរ៉េ​ខាងជើង​​​​ក្រោយ​​មរណ​ភាពរបស់​​អតីតមេដឹកនាំ​ប្រទេស​នេះ​​ លោក​គីម ជុងអ៊ី​ល​។​ កាសែត​​​ជប៉ុននេះ​​​​ដែលដកស្រង់​​​​ប្រភពព័ត៌​មាន​​ចិន និង​កូរ៉េខាងជើង​​រាយការណ៍​ថា ​ការ​សម្រេច​ចិត្ត​​នេះ ដែល​​ធ្វើ​ក្រោយ​​ពី​មរណភាព​​របស់​​​លោកគីម ជុង​​អ៊ី​ល ​គឺ​សំដៅ​ឱ្យ​កូនប្រុស​​​លោកជាមេដឹកនាំ​​​ថ្មី​​​ លោកគីម ជុងអ៊ុន ​ធ្វើ​ឱ្យ​​ប្រទេស​មាន​​ស្ថេរភាព​​។​

នេះជា​​លើកទីមួយ​ហើយ ក្រោយ​មរណ​ភាព​របស់​លោក​​​គីម ជុងអ៊ី​ល ​ដែលភាពលម្អិត​នៃ​ផែនការ​​​ជំនួយរបស់​​ចិនត្រូវបាន​​​ផ្សាយ​ជាសាធា​រណៈ​​។ កូរ៉េ​ខាងជើង​​​​ពឹង​ផ្អែក​ចាប់តាំង​ពី​​យូរ​មក​​ហើយ លើជំនួយ​សេដ្ឋកិច្ច​​និង​ការ​​​ទ្រទ្រង់​​​​ខាង​ការ​ទូត​របស់​​​ចិន ។ ​វា​ហាក់ដូចជា​​ជំនួយស្បៀង​​​​របស់​ចិន​នឹង​បន្ត​រហូតដល់​ខែ​​មេសា​​​​ជាខែ​​​ដែលកូរ៉េ​ខាងជើង​​​ប្រារព្ធធ្វើ​​​​ខួបកំណើត​​​​​​ទី​​​១០០​របស់​​​​ស្ថាបនិក​​​ប្រទេស​នេះ លោកគីម​ អ៊ី​ល​ស៊ុង ដែល​​ត្រូវជា​ជីតា​​របស់​មេដឹកនាំថ្មី៕​

 





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 24
  • Today: 390
  • Total: 3926701