Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

​រដ្ឋាភិបាល​​សហព័ន្ធ​​​អាេមរិក​​ត្រូវខ្ចីប្រាក់​​​​644ពាន់​​លានដុល្លារ​
2012-02-01 09:42:12

ក្រសួង​​រតនា​គារ​អាមេរិក​​រាយការណ៍​កាលពី​ថ្ងៃទី​​៣០ មករា ​​​ថា រដ្ឋាភិបាលសហព័ន្ធ​​​​ត្រូវ​ខ្ចីប្រាក់​​​​៦៤៤​ពាន់​លាន​ដុល្លារ ​​ពីទីផ្សារ​​​ដើម្បី​​យក​​មក​ផ្គត់​​ផ្គង់​​ខាង​ហិរញ្ញវត្ថុ​​​ដល់​កិច្ច​​​ដំណើរការ​​​របស់ខ្លួន​​នៅ​ឆមាស​​ទី​មួយ​នៃ​​ឆ្នាំ​២០១២​នេះ​។​ ក្នុងសេចក្តី​​​ប្រកាស​​មួយក្រសួង​រតនាគារ​​បញ្ជាក់​ថា ​ក្នុងត្រីមាស​ទី​​មួយឆ្នាំ​​២០១២ រតនា​គារ​​​គ្រោង​បញ្ចេញ​ប្រាក់​​៤៤​៤ពាន់​លាន​ដុល្លារ​​ជា​ប្រាក់​​ឥណទាន​​​ដែលអាច​​​ចរចា​បាន​រួច​នា​ដំណាច់​ខែ​​មីនា បញ្ចេញ​ប្រាក់​​៣០​ពាន់​លាន​ដុល្លារ​ទៀត។ ទឹកប្រាក់​​​កម្ចី​​មាន​ប្រមាណ​​ជា​​​​៩២ពាន់​លាន​ដុល្លារ ​តិច​ជាង​ចំនួន​ដែល​ប្រកាស​​កាល​ពី​​​ខែតុលា ឆ្នាំ​​២០១១​។​

ប្រភព​ដដែល​​​នេះ​បន្ត​ថា ​យោងតាម​ការព្យា​ករណ៍​​របស់​រតនាគារ​ទឹកប្រាក់​ចំនួន​​​២០០ពាន់​លានដុល្លារ ​នឹង​ត្រូវខ្ចី​​​ជា​ឥណទាន​​​​អាច​​​ចរចា​បាន​សម្រាប់ត្រីមាស​ពីខែ​មេសា ទៅខែ​មិថុនា ។​ ឱនភាព​​​ថវិកា​​សហព័ន្ធ​​​របស់​អាមេរិក​មានក្នុង​រង្វង់​១.៣០០​ពាន់​លានដុល្លារ ​ក្នុងឆ្នាំ​​​សារ​ពើពន្ធ​​២០១១ ​ដែល​ចប់ក្នុង​​ខែកញ្ញា ឆ្នាំ​​២០១១​។ ខ្សែ​បន្ទាត់ក្រហម​​​​កំណត់​សម្រាប់​ថវិកា​​សហព័ន្ធ​​​មាន​ដល់​​កម្រិត​​​កំពូលជា​ប្រវត្តិ​​​សាស្ត្រ​​ដល់​​​១.៤១៩​ពាន់លាន​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​សារ​ពើ​ពន្ធ​​​​២០០៩ ដើម្បី​​​ប្រយុទ្ធប្រឆាំង​​នឹង​វិបត្តិ​​ហិរញ្ញវត្ថុ​​៕​

 





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 19
  • Today: 435
  • Total: 3926746