Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

លោកស្រីអធិការបតី ម៉ាគែល បានទាមទារឲ្យ ចិន ដាក់សម្ពាធ ទៅលើប្រទេស អ៊ីរ៉ង់ ពីកម្មវិធី អាវុធនុយក្លេអ៊ែរ
2012-02-03 10:24:13

 

ប៉េកាំង៖ លោកស្រីអធិការបតី របស់ប្រទេស អាឡឺម៉ង់ គឺលោកស្រី អែងចេឡា ម៉ាគែល នៅក្នុងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០១២នេះ បានសុំឲ្យរាជរដ្ឋាភិបាល របស់ទីក្រុង ប៉េកាំង ជាផ្លូវការនៅក្នុងការដាក់សម្ពាធទៅលើប្រទេស អ៊ីរ៉ង់ បន្ថែមទៀត នៅអំពីកម្មវិធីផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួន។

លោកស្រី ម៉ាគែល បានធ្វើការទាមទារនេះ នៅក្នុងដំណើរការទស្សនកិច្ចជាផ្លូវការរបស់លោកស្រីនៅក្នុងទីក្រុង ប៉េកាំង រយៈពេលបីថ្ងៃដើម្បីជួបនិយាយ ជាមួយនឹងមេដឹកនាំរបស់ ចិន ពីបញ្ហារបស់ប្រទេស អ៊ីរ៉ង់ និងស៊ីរី ដែលជាវិបត្តដ៏សំខាន់របស់តំបន់ អឺរ៉ុប នាពេលបច្ចុប្បន្ននេះ។ ប្រភពព័ត៌មានពីមន្ត្រីការទូត ម្នាក់បានឲ្យដឹងថា លោកអធិការបតីរបស់ប្រទេស អាឡឺម៉ង់ ក៏បានសុំឲ្យរដ្ឋាភិបាលទីក្រុង ប៉េកាំង មិនឲ្យទាញយកផលប្រយោជន៍ពីការនាំយកប្រេងពីប្រទេស អ៊ីរ៉ង់ ទៅក្នុងទីក្រុង តេអ៊ីរ៉ង់ ដែលបានជំរុញការនាំចូលធនធាន របស់ខ្លួនបន្ថែមទៀតនៅក្នុងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ វាគឺជាការធ្វើឲ្យសមស្របទៅនឹង ការហាមប្រាមរបស់សហភាពអឺរ៉ុប។

សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត បានធ្វើការដាក់ទណ្ឌកម្ម នៅក្នុងឧស្សាហកម្មប្រេង និងធនាគាកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ តាំងពីអ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិ បានសង្ស័យទៅលើការផលិតអាវុធនុយក្លេអ៊ែ តាំងពីខែវិច្ឆិកា មកម៉្លេះ។ ភ្នាក់ងារថាមពលអាតូមិក របស់អន្តរជាតិ IAEA បានរកឃើញថា "អ៊ីរ៉ង់ មានការបង្ហាញពីសកម្មភាពផ្សេងៗ នៅក្នុងការចង់ផលិតអាវុធនុយក្លេអ៊ែរ " ។

IAEA បាននិយាយថា វាមានការសង្ស័យ ១២យ៉ាងនៅក្នុងការផលិតអាវុធប្រល័យលោក ហើយក្នុងករណីនេះរួមមានការសាកល្បងគ្រាប់រំសេវ នៅក្នុងបន្ទាយដែក របស់មូលដ្ឋានទាហានមួយ និងការសិក្សាទៅលើគ្រាប់ គ្រាប់មីស៊ីលរបស់សង្រ្គាម Shahab-3 នោះហើយ ដែលជា "ការសង្ស័យយ៉ាងខ្លាំងនៅក្នុងការពាក់ព័ន្ធ ពីកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ"។

គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្តីរាយការណ៍បន្ថែមទៀតរបស់ IAEA នោះបានឲ្យដឹងថា ការទាមទារសន្តិភាពពីប្រទេស អ៊ីរ៉ង់ នៅដែលមិនផលិត អាវុធនុយក្លេអ៊ែរនោះគឺជា "ការក្លែងក្លាយ" ទេ។ នេះបើយោងតាមប្រភពព័ត៌មានពីអ្នកប្រឆាំងរបស់ខ្លួន។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 28
  • Today: 677
  • Total: 3926988