Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

លោកអូបាម៉ា បញ្ជា​​ឱ្យ​ផ្អឹបទុក​ទ្រព្យសម្បត្តិ​​​អ៊ី​រ៉ង់​​នៅសហរដ្ឋអាមេ​រិក​​​
2012-02-07 12:08:04

​ប្រធានាធិបតី​​​អាមេ​រិក លោក​បារ៉ាក់ អូបា​ម៉ា ​​​បានចេញបញ្ជា​​​កាលពីថ្ងៃទី​​​៦ កុម្ភៈ ​​ឱ្យផ្អឹប​ទុក​​ទ្រព្យសម្បត្តិ​​​របស់​អ៊ី​រ៉ង់​​​ដាក់ក្រោម​ច្បាប់​​​​​អាមេ​រិក​​​ ក្នុងនោះ​​ក៏រួម​​​មានទ្រព្យ​សម្បត្តិ​​របស់​ធនាគារ​កណ្តាល​អ៊ី​រ៉ង់​ផងដែរ ក្នុងក្របខណ្ឌ​​​​នៃ ការ​គាប​សង្កត់​​កាន់តែខ្លាំង​ឡើង​​​របស់​អាមេ​រិក ​​និង​ពួកសម្ព័ន្ធមិត្ត​​​លើ​​អ៊ី​រ៉ង់ ដោយសារ​​កម្មវិធី​នុយ​ក្លេអ៊ែរ​​​​ដ៏ចម្រូង​ចម្រាស់​​​របស់​ប្រទេស​នេះ​។​

ដោយចាត់ទុក​​ការសម្រេច​​​ចិត្ត​នេះ​ថា ជា​​វិធានការ​​​ថ្មីៗ​ប្រឆាំងអ៊ី​រ៉ង់​​​ លោកអូបាម៉ា ​​​បាន​បញ្ជា​ថា ​រាល់​ទ្រព្យសម្បត្តិ​ និង​​ភាគ​​​ចំណែក ឬ​​​បណ្តា​ផល​​ប្រយោជន៍​ក្នុង​​ទ្រព្យ​​សម្បត្តិ​​របស់​រដ្ឋា​ភិបាល​អ៊ី​រ៉ង់​​​ និង​របស់​​បណ្តា​ស្ថាប័ន​​ហិរញ្ញ​វត្ថុ​​របស់​ប្រទេស​នេះ ​ក្នុងនោះរួម​ទាំង​​​​របស់ធនាគារ​​​​កណ្តាល​​អ៊ី​រ៉ង់​​​​ផង ​​នឹង​រក្សាទុក​​ក្រោម​ច្បាប់​របស់​​សហរដ្ឋអាមេ​រិក​​​។ ​​ទ្រព្ប​សម្បត្តិ​​​ទាំងនេះត្រូវ​​​ផ្អឹប​ទុក​​ និង​​ពុំ​អាច​ផ្ទេរ​​​ ធ្វើការ​​ទូទាត់ ឬ​​ដក​យក​បាន​ឡើយ​។ ​​ដោយអនុវត្ត​​​សេចក្តី​​​សម្រេ​ចចិត្ត​​នេះ ទ្រព្យ​សម្បត្តិ​​​​​របស់​​​បណ្តា​​​​មនុស្សដែល​​​ជាប់​ក្នុង​ទណ្ឌ​កម្ម​របស់អាមេរិក​​​ក៏ត្រូវ​​ផ្អឹបទុកដែរ​។​ ក្រិត្យ​របស់​​លោកអូបាម៉ា ​​អំពីការ​​​សម្រេច​ចិត្ត​​​នេះ​ចូលជាធរ​មាន​​​ពី​ថ្ងៃទី​​​៦ កុម្ភៈ ​ចាប់​ពី​ម៉ោង​​​​​​១២​និង​​​០១​នាទី​​ម៉ោង​នៅ​​​ភាគខាង​កើត​​​​អាមេ​រិកទៅ ៕​
 





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,593.504,243.50
1oz ABC Bullion Cast Bar
3,822.003,482.00
100g ABC Bullion Bar
12,195.6011,245.60
1kg ABC Bullion Silver
1,651.901,301.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 28
  • Today: 677
  • Total: 3926988