Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អ៊ីរ៉ង់បដិសេធ សេចក្តីរាយការណ៍ នៃការកាត់បន្ថយ ការនាំចេញប្រេង ទៅប្រទេសក្រិច
2012-02-27 08:53:10

TEHRAN: រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកប្រេងប្រទេស អ៊ីរ៉ង់ បានបដិសេធចំពោះសេចក្តីរាយការណ៍ ដែល បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បានផ្អាកក្នុងការ នាំចេញប្រេង ទៅកាន់ប្រទេសក្រិច។ នេះបើយោង តាមទីភ្នាក់ងារសារព័ត៌មាន Mehr ដែលបានដកស្រង់សំដីរបស់រដ្ឋមន្ត្រីរូបនេះ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ។

យោងតាមទីភ្នាកងារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យដឹងថា បើទោះបីជា មានការលើកឡើងបែបណាក្តី លោក Pirouz Mousavi ប្រធានគ្រប់គ្រងប្រចាំស្ថានីយ៍ប្រេងជាតិអ៊ីរ៉ង់ ដែលមានឈ្មោះថា National Iranian Oil Terminals Co., បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Mehr កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ថា ប្រេងឆៅរបស់អ៊ីរ៉ង់កំពុងត្រូវបាននាំចេញទៅក្រៅ ប្រទេស ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ជាមួយគ្នានេះដែរ ការនាំចេញប្រេងរបស់ប្រទេស អ៊ីរ៉ង់ទៅកាន់ប្រទេសក្រិច មិនត្រូវបានផ្អាកដំណើរការនោះទេ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយ បាន សរសេរថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ាក់ បានបដិសេធក្នុងការនាំចេញប្រេងឆៅប្រមាណជា៥០០.០០០ បារ៉ែល ទៅកាន់រោងចក្រស្លប្រេងរបស់ប្រទេសក្រិច។ ហើយក្នុងពេលថ្មីៗនេះដែរ មាន សេចក្តីរាយការណ៍ខុសៗគ្នាជាច្រើន បានចេញផ្សាយឲ្យដឹង ដោយសារព័ត៌មានក្នុងស្រុកទាក់ទងទៅនឹងការផ្អាកការនាំចេញប្រេងទៅកាន់បណ្តា ប្រទេសនៅអឺរ៉ុប៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,570.804,240.80
1oz ABC Bullion Cast Bar
3,803.203,493.20
100g ABC Bullion Bar
12,135.0011,255.00
1kg ABC Bullion Silver
1,587.301,237.30
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 21
  • Today: 1099
  • Total: 3925250