Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ក្រុមជី២០ បើកកិច្ចប្រជុំ ស្ដីពីបញ្ហា នៅអឺរ៉ុប នៅម៉ិកស៊ីកូ
2012-02-27 11:26:23

ម៉ិកស៊ីកៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ថា ក្រុមជី២០ ប្រជុំគ្នា ស្ដីអំពីបញ្ហានៅអឺរ៉ុប ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បណ្ដាប្រទេសអភិវឌ្ឍន៍ចំនួន២០ នៅលើពិភពលោក បានបើកកិច្ចប្រជុំមួយ នៅទីក្រុងម៉ិក ស៊ីកូ ប្រទេស ម៉ិកស៊ីក ដោយរបៀបវារៈនៃកិច្ចប្រជុំ អង្គប្រជុំបានផ្ដោតសំខាន់លើបញ្ហា ដែលបានកើតមាន ឡើងនៅប្លុកអឺរ៉ុប ហើយកិច្ចប្រជុំនេះទៀតសោត អង្គប្រជុំចង់ឱ្យមានការ ជួយជ្រោមជ្រែង ដល់ប្រទេសក្រីក្រនៅក្នុង ប្លុកដូចគ្នា តាមរយៈការផ្ដល់ ជំនួយដល់អាយ អឹម អេហ្វ ដើម្បីផ្ដល់មូលនិធិ បន្ដការចែករំលែក ដល់ប្រទេសទាំង ឡាយណា ដែលកំពុងប្រឈមនឹង បញ្ហា នាពេលបច្ចុប្បន្ននេះ ។

ក្រុមជី២០ បានគូសបញ្ជាក់ថា “បណ្ដាប្រទេស នៅក្នុងទ្វីបអឺរ៉ុប នឹងបង្កើនកិច្ច សហប្រតិបត្ដិការកាន់តែខ្លាំងឡើង ថែម ទៀត ដោយគាំទ្រពេញទំហឹង ក្នុងការសម្របសម្រួល ដោយផ្ដើមឡើង នៅក្នុងខែមីនា” ។

" ផ្អែកតាមការលើក ឡើងនេះដែរ មូលនិធិដែលទទួលបាន តាមរយៈការគាំទ្រ នឹងផ្ដល់ដល់ អាយ អឹម អេហ្វ ដើម្បី ចេញ សេចក្ដីសម្រេច ដោយមានប្រភពចល័ត ជាច្រើនទៀត ទ្រទ្រង់ដល់អាយ អឹម អេហ្វ" ។

គួររំលឹកថា កាលពីចុងសបា្ដហ៍មុន រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុជប៉ុន ក៏បានបញ្ជាក់ អំពីផែនការរបស់ជប៉ុន ក្នុងការផ្ដល់ ប្រាក់ ជួយដោះស្រាយវិបត្ដិ នៅអឺរ៉ុបផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្ដ ជាក់លាក់ពី មូលនិធិរូបិយវត្ថុ អន្ដរជាតិ “អាយ អឹម អេហ្វ” នៅឡើយទេ ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,567.204,237.20
1oz ABC Bullion Cast Bar
3,800.303,490.30
100g ABC Bullion Bar
12,125.5011,245.50
1kg ABC Bullion Silver
1,585.801,235.80
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 30
  • Today: 1077
  • Total: 3925228