Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

តម្លៃប្រេង កើនឡើងខ្ពស់ ជះឥទ្ធិពល ដល់កូរ៉េខាងត្បូង
2012-02-28 10:06:17

សេអ៊ូលៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ថា តម្លៃប្រេងកើនឡើងខ្ពស់ ជះឥទ្ធិពលដល់កូរ៉េខាងត្បូង ។

តម្លៃប្រេងកើនឡើងខ្ពស់ ជះឥទ្ធិពលដល់ ប្រទេសកូរ៉េខាងត្បូង ពោលគឺប៉ះពាល ដល់កំណើនសេដ្ឋកិច្ច របស់ប្រទេស នេះផងដែរ ។ តម្លៃប្រេងលើ ទីផ្សារពិភពលោក ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះវិញនៅពាក់កណ្ដាលឆ្នាំ២០១២ ខណៈដែល កំណើនសេដ្ឋកិច្ចពិភពលោក កើនឡើងយឺត ប៉ុន្ដែតម្លៃប្រេងឆៅខ្ពស់ នៅ ឌូបៃ ។ តម្លៃប្រេងនៅកូរ៉េខាង ត្បូង នៅថេរជាង១០០ ដុល្លារក្នុងមួយបារ៉ែល នៅក្នុងឆ្នាំនេះ ដរាបណាបញ្ហានៅអ៊‌ីរ៉ង់ ត្រូវដោះស្រាយផ្នែកនយោ បាយបានប្រសើរនោះ ។

សារជីកម្មប្រេងជាតិកូរ៉េ ហៅកាត់ “KNOC ”បានឱ្យដឹងថា តម្លៃប្រេងនៅ ឌូបៃ ១២១,៥៧ ដុល្លារក្នុងមួយបារ៉ែល តម្លៃបាន កើន ឡើង១,៣៥ដុល្លា រក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ។ តម្លៃគិតជាមធ្យម ប្រេងឆៅ នៅឌូបៃ ក្នុងមួយបារ៉ែល ៧៨,១៣ដុល្លារ ក្នុងមួយបារ៉ែល តួលេខក្នុងឆ្នាំ២០១០ ។ ប៉ុន្ដែតម្លៃប្រេងបាន កើនឡើងរហូតដល់១០៥,៩៨ដុល្លារ ខណៈដែល បញ្ហាសង្គមកើតមានឡើងនៅតំបន់មួយចំនួននៅឯមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងត្បូង ។

ឈានចូលមកដល់ឆ្នាំ២០១២ តម្លៃប្រេងនៅ ឌូបៃ បានកើនឡើងខ្ពស់ ដោយក្នុងមួយបារ៉ែល ស្មើនឹង១១២,៣៣ដុល្លារ តែទោះ ជាយ៉ាងនេះក្ដី តម្លៃប្រេងអាចនឹងធ្លាក់ចុះវិញ តម្លៃក្រោម១០០ដុល្លារ នៅក្នុងមួយ បារ៉ែល នៅពេលតម្រូវការចុះថយ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,556.604,226.60
1oz ABC Bullion Cast Bar
3,791.403,481.40
100g ABC Bullion Bar
12,097.0011,217.00
1kg ABC Bullion Silver
1,582.401,232.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 40
  • Today: 983
  • Total: 3925134