Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អឺរ៉ុប រឹតបន្ដឹង ការនាំចូលស្បៀង ពីប្រទេសជប៉ុន
2012-03-02 10:24:56

ប្រ៊ូសស៊ែលៈ យោងតាមគេហទំព័រជប៉ុន “ឌឹ ជឺផែន ថែស៍” ចុះផ្សាយនៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១២ថា សហគមន៍អឺរ៉ុបចាប់ផ្ដើមរឹតបន្ដឹងការនាំចូលស្បៀង ដែលនាំចូលដោយប្រទេសជប៉ុន ។

គណៈកម្មាធិការសហគមន៍អឺរ៉ុប បានលើកឡើងឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ថា សហគមន៍អឺរ៉ុប ចាប់ផ្ដើមរឹតបន្ដឹងទៅលើការនាំចូលផលិតផល ក្នុងនោះមានម្ហូបអាហារ ដែលនាំចូល ដោយប្រទេស ជប៉ុន មកកាន់សហគមន៍អឺរ៉ុប ហើយករណីនេះនឹងត្រូវអនុវត្ដន៍នៅដើមខែមីនា ខណៈ ដែលប្រទេស នេះមានវិបត្ដិនុយក្លេអ៊ែរ រហូតដល់ចុងខែតុលា ឆ្នាំ២០១២ ខាងមុខ ។

អង្គភាពប្រតិបត្ដិសហគមន៍អឺរ៉ុប បានសម្រេចចិត្ដបន្ដការត្រួតពិនិត្យលើការធ្វើចរាចរណ៍ផលិតផល ដើម្បីស្វែងរកសារធាតុ នៃវិទ្យុសកម្ម នៅពេលដែលមានការនាំចូលមកប្លុកអឺរ៉ុប ក្រោយពីមានការផ្ទុះ ថាមពុលនុយក្លេអ៊ែរនៅក្នុងប្រទេសជប៉ុន អស់រយៈពេលមួយឆ្នាំកន្លងមកនេះ ។

ក៏ប៉ុន្ដែគណៈកម្មាធិការសហគមន៍អឺរ៉ុប ក៏បានសម្រេចចិត្ដកាត់បន្ថយវត្ថុវិភាគក្នុងការត្រួតពិនិត្យផងដែរ ទៅលើ ម្ហូបអាហារ ឬស្បៀង រួមទាំងផលិតផលទាំងឡាយដែលនាំចូលពីប្រទេសជប៉ុន ។

គេបានដឹងថា ស្បៀងដែលជប៉ុននាំចេញទៅកាន់ប្រទេសប្លុកអឺរ៉ុប មាន១១តំបន់ ក្នុងនោះមានតំបន់ ហ្វូគូស៊ីម៉ា “Fukushima ” ម៉ីយ៉ាជី “Miyagi ” និងតូក្យូ ដែលត្រូវមានវិញ្ញាប័នបត្របញ្ជាក់គុណភាព ច្បាស់លាស់ថា នឹងគ្មានសារធាតុវិទ្យុសកម្ម សម្រាប់ការនាំចេញទៅកាន់សហគមន៍អឺរ៉ុបនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,567.704,237.70
1oz ABC Bullion Cast Bar
3,800.703,490.70
100g ABC Bullion Bar
12,126.8011,246.80
1kg ABC Bullion Silver
1,588.001,238.00
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 15
  • Today: 1107
  • Total: 3925258