Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វៀតណាមរកចំណូល ១,២៣ពាន់លានដុល្លារ ពីគម្រោង FDI ក្នុងរយៈពេល ពីរខែដំបូង
2012-03-02 10:28:25

រដ្ឋាភិបាលវៀតណាមរកប្រាក់ចំណូល បានចំនួន ១,២៣ពាន់លានដុល្លារអាមេរិក ពីការធ្វើវិនិយោគទុនដោយផ្ទាល់របស់បរទេស ដែលហៅកាត់ថា គម្រោង FDI ក្នុងរយៈពេល ពីរខែដំបូង ដោយ ក្នុងនោះ ទឹកប្រាក់ចំនួន ៩១០,៩លានដុលា្លរអាមេរិក ទទួលបានមកពី ៦៥គម្រោង ដែលទើបតែអនុញ្ញាត ឲ្យបើកដំណើរការ ដោយឡែកទឹកប្រាក់ចំនួន ៣២០លានដុល្លារអាមេរិក បានមកពីគម្រោងចំនួន២៥ ដែលកំពុងពង្រីកជាបន្តបន្ទាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកVietnam Economic Time Daily ចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១២នេះ បានឲ្យដឹង តាមរយៈតួលេខដែលចេញផ្សាយពីក្រសួងទទួលបន្ទុកផ្នែករៀបចំគម្រោង និងការធ្វើវិនិយោគទុន ហៅកាត់ថា MPI  បានបង្ហាញថា ផ្នែករោងចក្រឧស្សាហកម្ម ទាញរកចំណូលបានទឹកប្រាក់ចំនួន ៩៩៤,២៩លានដុល្លារអាមេរិក និងទឹកប្រាក់ចំនួន ៦៨៣,៧៧លានដុល្លារអាមេរិក បានមកពីការធ្វើវិនិយោគទុនដោយផ្ទាល់របស់បរទេស។

ជាមួយគ្នានេះដែរ ទីក្រុងកំពង់ផែ Hai Phong ជាទីក្រុងមួយដែលទាក់ទាញការធ្វើវិនិយោគទុន FDI ដ៏សំខាន់មួយ រកចំណូលបាន៦០៥,១៦លានដុល្លារអាមេរិក។ ដោយឡែកទីក្រុង Khanh Hoa  រួមជា មួយ ខេត្តភាគខាងត្បូង នៃប្រទេស វៀតណាម រួមមានដូចជា ខេត្ត Dong Nai និង Binh Duong រក ចំណូលបាន ១០០លានដុល្លារអាមេរិក។

ជប៉ុនជាប្រទេសមួយ ដែលបានចូលរួមក្នុងផ្នែកវិនិយោគទុន FDI ក្នុងប្រទេស វៀតណាម ដែលបានចំណាយជាទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើវិនិយោគទុនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពីរខែនេះ គំរោង FDI បានចំណាយទឹកប្រាក់សរុបចំនួន ១ពាន់លាន ដុល្លារអាមេរិក ដែលមានការថយចុះចំនួន ០,៩ភាគរយបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពី ឆ្នាំមុន៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,565.904,235.90
1oz ABC Bullion Cast Bar
3,799.103,489.10
100g ABC Bullion Bar
12,121.9011,241.90
1kg ABC Bullion Silver
1,588.701,238.70
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 15
  • Today: 1117
  • Total: 3925268