Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

Tesco បង្កើតការងារ ធ្វើដល់ពរលដ្ឋ អង់គ្លេសប្រមាណ ២០ពាន់នាក់
2012-03-05 14:13:53

ទីឡុងដ៏ៈ យោងតាមគេហ ទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ថា ក្រុមដ៏ធំមួយនៅ អង់គ្លេសឈ្មោះថា “Tesco” បានប្រកាសឱ្យដឹង នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុននឹងបង្កើតការងារធ្វើ ដល់ពលរដ្ឋអង់គ្លេស ប្រមាណ២០ពាន់នាក់ ក្នុងអំឡុងពេល២ឆ្នាំ បើទោះបីជាលទ្ធផលនៃការរៀបចំឡើង នៅមាន ការយឺតយ៉ាវក្ដី ។

គួរបញ្ចាក់ថា តេស្កូ “Tesco ” ជាផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសអង់គ្លេស ដោយផ្ដល់ការវិនិយោគទុនតាម រយៈការផ្ដល់សេវាកម្មជាច្រើន ក្នុងនោះមានហាងលក់ទំនិញជាច្រើនសម្បូរបែប និងមានបើកថ្មីមួយកន្លែងទៀត កាលពីពេលថ្មីៗនេះ ។

គេបានដឹងថា ការលក់ផលិតផលនៅផ្សារទំនើបមួយនេះកាលពីអំឡុងពេលបុណ្យ “Christmas” ប៉ុន្ដែប្រាក់ ចំណូលដែលក្រុមហ៊ុននេះចំណេញមានសន្ទុះកើនឡើង ថ្វីត្បិតតែ “មានការប្រកួតប្រជែងគ្នាលើទីផ្សារក៏ ដោយ”។

នាពេលថ្មីៗនេះ តេស្កូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអង់គ្លេស ដោយមានបំណងបង្កើន បុគ្គលិក បម្រើការងារ ក្នុងនោះជ្រើសរើសយុវជនអង់គ្លេសដែលគ្មានការងារធ្វើឱ្យចូលរួម ក្នុងកិច្ចការរបស់ក្រុមហ៊ុន ហើយក្រុម ហ៊ុននឹងប្រកាសដើមី្បស្វែងរកអ្នកមកធ្វើការជាមួយ ។

លោក ដេវីដ កាម៉ារ៉ូន “David Cameron”នាយករដ្ឋមន្ដ្រីអង់គ្លេស ក៏បានអំពាវនាវ និងប្រកាសជាឱឡារឹកថា “យើងមានទំនុកចិត្ដខ្ពស់លើកំណើនសេដ្ឋកិច្ចរបស់អង់គ្លេស” ។

លោក នាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា “នឹងបង្កើតការងារធ្វើដល់ពលរដ្ឋអង់គ្លេស ពិសេសក្រុមយុវជន និងពលរដ្ឋ ជាច្រើនទៀតដែលទន្ទឹងរង់ចាំការងារ” ។

ដោយឡែក លោក រីឆាដ ប្រាសឺ “Richard Brasher”អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន តេស្កូ ប្រចាំនៅអង់គ្លេស បានលើកឡើងថា ពាណិជ្ជកម្មចំបងរបស់យើងគឺ “ការទទួលខុសត្រូវខ្ពស់ ដោយធ្វើឡើងជាជំហានៗ” ហើយកិច្ចការ ដែលត្រូវធ្វើទៀតនោះ គឺការបង្កើតឱកាសការងារធ្វើដល់ពលរដ្ឋអង់គ្លេស ។

តាមរបាយការណ៍មួយបញ្ជាក់ថា ក្រុមហ៊ុនដ៏ធំនេះមានបុគ្គលិកបម្រើការនាពេល បច្ចុប្បន្នមានរហូត ដល់ទៅ ជាង២៩០ពាន់នាក់ហើយ នៅក្នុង ប្រទេសអង់គ្លេស ។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,567.204,237.20
1oz ABC Bullion Cast Bar
3,800.303,490.30
100g ABC Bullion Bar
12,125.5011,245.50
1kg ABC Bullion Silver
1,585.801,235.80
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 30
  • Today: 1077
  • Total: 3925228