អូស្ដ្រាលីៈ យោងតាមទូរទស្សន៍ “ប៊ីប៊ីស៊ី” ផ្សាយចេញនៅ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១២ថា ពលរដ្ឋអូស្ដ្រាលី រាប់សិប ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ចេញពីតំបន់រងគ្រោះដោយសារ ទឹកជំនន់នៅភាគអាគ្នេយ៍ ប្រទេសអូស្ដ្រាលី ។
ប្រភពព័ត៌មានបានឱ្យដឹងថា មានពលរដ្ឋអូស្ដ្រាលី លើសពី៩ពាន់នាក់ ត្រូវបានជម្លៀសចេញពី ភូមិស្រុករបស់ ពួកគេ នៅក្នុងក្រុង វេហ្គាៗ “Wagga Wagga” ភាគខាងត្បូង វ៉ែល ភាគអាគ្នេយ៍ ប្រទេសអូស្ដ្រាលី ។
ផ្អែកតាមការព្យាករណ៍ មួយបានឱ្យដឹងថា កម្ពស់ទឹកនឹងកើនឡើង ខ្ពស់១០,៩ម៉ែត្រ នេះជាហានិភ័យ ដែលបង្កផល ប៉ះពាល់ដល់អ្នកក្រុងទីនោះ ដែលត្រូវសម្រេចចិត្ដ ជម្លៀសចេញជាបណ្ដោះអាសន្ន ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយឱ្យដឹងថា ក្រុមប៉ូលិស និងអ្នកជួយសង្គ្រោះ ក្នុងហេតុការណ៍ គ្រោះធម្មជាតិនេះ កំពុងបន្ដជួយដល់ពលរដ្ឋ ដែលរស់នៅតំបន់រងគ្រោះខាងលើ ។
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងៗជាច្រើនថ្ងៃជាប់គ្នាមក បណ្ដាលឱ្យទីក្រុងចំនួន៣ នៅអូស្ដ្រាលី រងការលិចលង់ យ៉ាង ហោចណាស់មាន ពលរដ្ឋអូស្ដ្រាលី០២នាក់ បាត់បង់ជិវីតផងដែរ ក្នុងអំឡុងពេលទឹកកំពុង ឡើងស្រឺតៗ ។
ផ្នែកខ្លះនៃ ក្រុងឃ្វីនឡែន និងវិតូរីយ៉ា ត្រូវរងនូវផលប៉ះពាល់នេះដែរ ។
ក្រុមអាជ្ញារ និងអ្នកជួយអន្ដរាគមន៍ ខណៈមានគ្រោះទឹកជំនន់ នៅវេហ្គាៗ បាននិយាយថា ពួកគេបាន “ធ្វើការ ត្រួតពិនិត្យ” ទៅលើកម្រិតកម្ពស់ទឹក និងការជម្លៀសពលរដ្ឋ ចេញពីតំបន់ងាយរងគ្រោះ ។
គួរបញ្ជាក់ដែរថា ករណីទឹកជំនន់កើនឡើងខ្ពស់នេះ គេបានកត់ត្រាទុកថា នៅក្នុងឆ្នាំ១៩៧៤ ទឹកជំនន់បាន បង្ក មហន្ដ រាយធ្ងន់ធ្ងរណាស់ ហើយរបាយការណ៍ បានបញ្ជាក់ទៀតថា កម្រិតខ្ពស់បំផុតនោះ គិតចាប់ពីឆ្នាំ១៨៤៤ ។
លោកស្រី ជូលៀ ហ្គីឡាដ “Julia Gillard” នាយករដ្ឋមន្ដ្រី អូស្ដ្រាលីបានប្រាប់ដល់ បណ្ដាអ្នកសារព័ត៌មានថា យើង មានដាក់ពង្រាយ កងកម្លាំងឱ្យជួយអន្ដរាគមន៍ ក្នុងករណីដែលចាំបាច់ ។
លោកស្រីបានបញ្ជាក់ថា “ទឹកជំនន់បានបង្កមហន្ដរាយនៅភាគ ខាងត្បូង វែល ឃ្វីនឡែន និងវិកតូរីយ៉ា” ។
ក្រុមអាជ្ញាធរ បានបន្ដជម្លៀងពលរដ្ឋ ដែលស្ថិតក្នុងតំបន់រងគ្រោះ ឱ្យគេចចេញពី គ្រោះទឹកជំនន់នេះ ជាបណ្ដោះអាសន្ន សិន ។

| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,095.30 | 7,385.30 | |
| 1oz ABC Bullion Cast Bar | ||
| 6,779.50 | 6,089.50 | |
| 100g ABC Bullion Bar | ||
| 21,563.80 | 19,563.80 | |
| 1kg ABC Bullion Silver | ||
| 3,208.60 | 2,608.60 | |
Powered by: Ngoc Thanh NTGold
- Online: 168
- Today: 1251
- Total: 6540487












