Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

មីយ៉ាន់ម៉ា នាំចេញឧស្ម័ន ធម្មជាតិ កើនឡើងទឹកប្រាក់ ជាង៤០០ លានដុល្លារ
2012-03-07 09:53:05

 

យ៉ាងហ្គនៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ថា សហភាពមីយ៉ាន់ម៉ា បាននាំចេញឧស្ម័នធម្មជាតិ កើនឡើងទឹកប្រាក់ជាង ៤០០លានដុល្លារសហរដ្ឋអាមរិក ក្នុងឆ្នាំ ២០១១-២០១២ ។

របាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានប៉ាន់ប្រមាណទំហំនៃការនាំចេញឧស្ម័នធម្មជាតិ គិតជា ទឹកប្រាក់ស្មើនឹង២,៩៤៧ពាន់លានដុល្លារ នៅក្នុងអំឡុងពេល១១ខែ គិតចាប់ពីឆ្នាំ២០១១-២០១២ តួលេខនេះបាន កើនឡើង៤២៤,៧៧លានដុល្លារ ធៀបនឹងឆ្នាំ២០១០-២០១១ មានត្រឹមតែ២,៥២២ ពាន់លានប៉ុណ្ណោះ ។

សារព័ត៌មាន “Flower News”បានឱ្យដឹងថា ការនាំចេញឧស្ម័នធម្មជាតិ ទទួលបានប្រាក់ចំណូលថេរ ចំនួន ២,៩២៦ ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០០៩-២០១០ កើនឡើងធៀបនឹងឆ្នាំ២០០៨-២០០៩ មានត្រឹមតែ ២,៣៨៤ពាន់លានដុល្លារ ។

តួលេខបានបង្ហាញឱ្យឃើញថា ការវិនិយោគទុនបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា លើវិស័យប្រេង និងឧស្ម័ន គិតជា ទឹកប្រាក់កើនឡើងដល់១៣,៨១៥ពាន់លានដុល្លារ ដែលមានគម្រោងការរហូតដល់១០៤គម្រោង គិតចាប់ពីចុងខែ វិច្ឆិកា ឆ្នាំ២០១១ ។

តួលេខផ្សេងមួយទៀតបានបង្ហាញឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០០៩-២០១០ ផលិតកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងយឺតបន្ដុិច ។ ក្នុងនោះប្រទេសនេះបានផលិតប្រេងបានជិត៧លានបារ៉ែល ស្មើនឹងជាង៤០០ ពាន់លាន គូប- ហ្វីត ស្មើនឹង១១,៣២ពាន់លានម៉ែត្រគូប នៃឧស្ម័ន៕

www.dap-news.com





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,554.904,224.90
1oz ABC Bullion Cast Bar
3,790.003,480.00
100g ABC Bullion Bar
12,092.6011,212.60
1kg ABC Bullion Silver
1,584.101,234.10
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 35
  • Today: 871
  • Total: 3925022