បូស្តុន,ម៉ាស្សាជូសេត៖ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹង នៅថ្ងៃពុធទី០៧ ខែមីនា ឆ្នាំ២០១២ ថាលោកមីត រូមនី (Mitt Romney)អតីតអភិបាល រដ្ឋម៉ាស្សាជូសេត ទទួលនូវការ តែងតាំងពី គណៈបក្សសាធារណរដ្ឋ ក្នុងការឈរ ឈ្មោះប្រកួតប្រជែង នៃការបោះឆ្នោត ប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ។
អតីតអភិបាលរដ្ឋម៉ាស្សាជូសេតរូបនេះ បានទទួលនូវការគាំទ្រយ៉ាង កក់ក្តៅពីអ្នកគាំទ្ររបស់ ខ្លួនជាពិសេស លោកបានទទួល ជ័យជំនះយ៉ាងលើសលុប ក្នុងរដ្ឋ ម៉ាស្សាជូសេត ។ លោកបានថ្លែង ទៅកាន់អ្នកគាំទ្រ របស់លោក ដែលមានគ្នា ប្រហែល១.០០០នាក់ ក្នុងយុទ្ធនាការស្វែងរក សម្លេងឆ្នោត តាមរដ្ឋថាលោក នឹងទទួល ជ័យជំនះ លើគណៈប្រជាធិបតេយ្យ ជាក់ជាមិនខាន ។
ទន្ទឹមនឹងនេះក្រុមអ្នកគាំទ្ររបស់លោក ក៏បានសែ្រកថា លោកនឹងទទួលជោគជ័យ ហើយនឹង ទទួលការគាំទ្រ កាន់តែខ្លាំង ។ ក្នុងយុទ្ធនាការនោះ លោក រូមនី ក៏បាន សន្យាចំពោះមុខ មហាជន ថាប្រសិនបើលោក ជាប់ឆ្នោតលោកនឹង ស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនឱកាសការងារកាន់ តែច្រើនជូនប្រជាជន អាមេរិកាំង៕

| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,095.30 | 7,385.30 | |
| 1oz ABC Bullion Cast Bar | ||
| 6,779.50 | 6,089.50 | |
| 100g ABC Bullion Bar | ||
| 21,563.80 | 19,563.80 | |
| 1kg ABC Bullion Silver | ||
| 3,208.60 | 2,608.60 | |
Powered by: Ngoc Thanh NTGold
- Online: 164
- Today: 1247
- Total: 6540483












