Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ប្រេស្ស៊ីលៈ ផលិតផលក្នុងស្រុក សរុបកើនឡើង ២,៧ភាគរយ ក្នុងឆ្នាំ២០១១
2012-03-08 09:12:05

 

RIO DE JANEIRO: ផលិតផលក្នុងស្រុកសរុប របស់ប្រទេសប្រេស្ស៊ីល មានតម្លៃជាទឹកប្រាក់ រហូតដល់ ២,៣៦៧កោដលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ ដែលមាន ការកើនឡើង រហូតដល់២,៧ភាគរយ បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១០ ។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីភ្នាក់ងារស្ថិតិ IBGE បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ ទី៦ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ នេះបានឲ្យដឹង ដោយយោងតាម ភា្នក់ងារស្ថិតិ IBGE បានបង្ហាញថា ក្នុងចំណោមផ្នែក ទាំងអស់ វិស័យកសិកម្មដែល ជាផ្នែកសំខាន់ជាងគេ ដែលមានការកើនឡើង រហូតដល់៣,៩ភាគរយ ដោយឡែកផ្នែកឧស្សាហកម្ម មានកំណើន ១,៦ភាគរយ ។
ការកើនឡើងផ្នែកកសិកម្ម មូលហេតុដោយសារ កំណើននូវទិន្នផលមួយចំនួន ដូចជា ដំណាំគ្រាប់ធញ្ញជាតិ ដែលមានបរិមាណច្រើន បំផុតរហូតដល់ ១៥៩,៩តោន នៅក្នុងឆ្នាំ២០១១ ។ រដ្ឋាភិបាលប្រេស្ស៊ីល បានបង្ហាញក្តីរំពឹងថា សេដ្ឋកិច្ចក្នុងប្រទេស នឹងមានការកើនឡើងថែមទៀត ក្នុងឆ្នាំ២០១២នេះ ។
ជាមួយគ្នានេះដែរ ផ្នែកសំខាន់មួយទៀត ដែលមានការរីកចម្រើនផងដែរនោះគឺ ផ្នែកសំណង់ ហេដ្ឋារចនា សម្ព័ន្ធ អេឡិចត្រូនិច និងប្រព័ន្ធផ្គត់ផ្គង់ទឹក ។ តាមស្ថិតិក៏បានបង្ហាញផងដែរថា ការប្រើប្រាស់របស់គ្រួសារនីមួយៗ ក្នុងប្រទេស ប្រេស្ស៊ីលមានការកើនឡើង ក្នុងរយៈពេល៨ឆ្នាំ ជាប់គ្នារហូតដល់ឆ្នាំ២០១១ កន្លងទៅនេះ ដោយមានការកើនឡើង ៤,១ភាគរយ ខណៈដែលការចំណាយរបស់រដ្ឋាភិបាល កើនឡើង១,៩ភាគរយ ។
ទោះបីជាយ៉ាងនេះក្តី លោក Roberto Olinto ប្រធានសម្របសម្រួលរបស់ ភ្នាក់ងារ IBGE បានឲ្យដឹងថា ក្នុងចំណោមវិស័យសំខាន់ៗទាំងបី នៃសេដ្ឋកិច្ចរបស់ប្រទេស ប្រេស្ស៊ីល វិស័យឧស្សាហកម្ម ត្រូវទទួលរងនូវឥទ្ធិពល ពីវិបត្តិហិរញ្ញវត្ថុ ពិភពលោកខ្លាំងជាងគេ ដោយសារវិបត្តិនេះ បានកាត់បន្ថយអត្រា តម្រូវការក្នុងស្រុក ៕

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,554.904,224.90
1oz ABC Bullion Cast Bar
3,790.003,480.00
100g ABC Bullion Bar
12,092.6011,212.60
1kg ABC Bullion Silver
1,584.101,234.10
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 35
  • Today: 871
  • Total: 3925022