Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ពលរដ្ឋឥណ្ឌូនេស៊ី ប្រមូលផ្ដុំគ្នា តវ៉ារដ្ឋាភិបាល ដោយសារតែ តម្លៃប្រេង កើនឡើងខ្ជោល
2012-03-14 13:49:09

 

ក្នុងអំឡុងពេល ដែលមានក្រុមអ្នកតវ៉ាទាមទារ និងតវ៉ាលើតម្លៃប្រេងឡើងថ្ងៃខ្ពស់ ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីនោះ គេ ឃើញមានកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ ឥណ្ឌូនេស៊ី កំពុងប្រទូសសរ៉ាយគ្នា ហើយសកម្មភាពនៃការស្រែក ប្រឆាំងតវ៉ារបស់ក្រុមបាតុករទាំងនោះ មានដូចជា ការស្រែកខ្លាំងៗដើមី្បឱ្យរដ្ឋាភិបាល គិតគូរ លើបញ្ហាតម្លៃប្រេង កើនឡើងខ្ពស់ និងមានដុតកង់ឡានផងដែរ ។

គួររំលឹកថា កាលពីថ្ងៃអង្គារ មិ្សលមិញ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានលើកឡើងថា តម្លៃប្រេង ឥន្ធនៈអាចនឹងធ្លាក់ចុះ១២,៨ភាគរយវិញ ។

ប៉ុន្ដែតម្លៃជាក់ស្ដែង ដែលបង្កឱ្យមានការផ្ទុះការតវ៉ាឡើង នៅក្នុងប្រទេសនេះ ព្រោះតម្លៃប្រេង បានបន្ដកើនឡើងខ្ពស់ ជារៀងរាល់ថ្ងៃ ហើយតម្លៃប្រេងបានកើនឡើង ០,៦ដុល្លារក្នុងមួយលីត្រ ដែលធ្វើឱ្យពលរដ្ឋក្រីក្រ នៅក្នុងប្រទេស មួយនេះនាំគ្នាតវ៉ា ឱ្យបញ្ចុះតម្លៃប្រេងជាបន្ទាន់ ។

រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងបញ្ចុះតម្លៃប្រេង ដើមី្បជួយដល់ជីវភាពពល រដ្ឋក្រីក្រ ខណៈដែលតម្លៃប្រេងបន្ដកើន ឡើងខ្ជោល ។

លើសពីនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានស្នើឱ្យមានកម្មវិធី ជួយគាំទ្រសម្រាប់ទប់ស្កាត់តម្លៃប្រេងកើន ឡើងថ្លៃនេះផងដែរ ហើយគម្រោងថវិកានេះនឹងត្រូវ ចែកដល់ពលរដ្ឋរបស់ខ្លួនប្រមាណ ៣០ភាគរយ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,542.404,207.40
1oz ABC Bullion Cast Bar
3,779.603,469.60
100g ABC Bullion Bar
12,059.2011,164.20
1kg ABC Bullion Silver
1,574.901,224.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 72
  • Today: 1260
  • Total: 3923889