វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ស្វាគមន៍ចំពោះការបង្កើន វិស័យពាណិជ្ចកម្ម រវាងប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
ប្រភពព័ត៌មានពីសិតវិមាន បានឱ្យដឹងថា លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងកាលពីថ្ងៃ ពុធម្សិលមិញ នេះថាលោកបាន អំពាវនាវឱ្យ សហដៃគូ របស់លោក គឺលោក លីប្យុងបាក់ ប្រធានាធិបតី កូរ៉េខាងត្បូង សុំកុំពន្យាពេល លើការបង្កើន សន្ទុះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
លោក បារ៉ាក់ អូបាម៉ា ក៏បានថ្លែងទៀតថា លោកសូមអរគុណ ចំពោះលោក លី ដែល “មានកិច្ចសហប្រតិបត្ដិយ៉ាង ជិតស្និទ្ធជាមួយ សហរដ្ឋអាមេរិក រាល់កិច្ចការ ដែលបាន ធ្វើកន្លងមក” ។ លោក អូបាម៉ា បានថ្លែងបញ្ជាក់ថា លោកមាន មោទនភាពយ៉ាងខ្លាំង ដែលមានដៃគូ ពាណិជ្ជកម្ម ដ៏ប្រសើរយ៉ាងដូច្នេះ ។
គួរបញ្ជាក់ដែរថា សភាកូរ៉េខាងត្បូង បានអនុម័តលើកិច្ចព្រមព្រៀង នៃការធ្វើពាណិជ្ជកម្ម សេរីរវាង កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ហើយកិច្ចការនេះនឹង ផ្ដើមអនុវត្ដនៅ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ ។
គណៈកម្មាធិការពាណិជ្ជកម្មអន្ដរជាតិ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០១០ ការនាំចេញ របស់កូរ៉េខាង ត្បូងទៅកាន់ សហរដ្ឋអាមេរិក បានកើនឡើង គិតជាទឹកប្រាក់ ពី៦,៤-៦,៩ពាន់ លានដុល្លារ ៕

| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,095.30 | 7,385.30 | |
| 1oz ABC Bullion Cast Bar | ||
| 6,779.50 | 6,089.50 | |
| 100g ABC Bullion Bar | ||
| 21,563.80 | 19,563.80 | |
| 1kg ABC Bullion Silver | ||
| 3,208.60 | 2,608.60 | |
Powered by: Ngoc Thanh NTGold
- Online: 161
- Today: 1243
- Total: 6540479












