Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ចិនបង្កើនការ នាំចូល សណ្ដែកសៀង ពីសហរដ្ឋ អាមេរិក
2012-03-21 15:22:34

ប៉េកាំងៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ថា ប្រទេសចិន បានបង្កើនការនាំចូល សណ្ដែកសៀង ពីសហរដ្ឋអាមេរិក ។

ដើម្បីបំពេញសេចក្ដីត្រូវការ របស់ពលរដ្ឋ នៅក្នុងតំបន់ទីក្រុង និងសម្រួលដល់ កំណើនពលរដ្ឋ ចិន បានរំពឹងថា នឹងទិញសណ្ដែកសៀង ឱ្យកាន់តែ ច្រើនពីសហរដ្ឋអាមេរិក ។

គេបានដឹងថា ប្រទេសចិន ជាប្រទេសមហាសេដ្ឋកិច្ច លំដាប់ថ្នាក់ទី២ លើលោក ហើយប្រទេសនេះ ត្រូវបានគេ ចាត់ទុកថា ជាប្រទេសដែលបាន ប្រើប្រាស់ ផលិតផល និងនាំចូលសណ្ដែកសៀង ច្រើនជាងគេពី សហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់តម្រូវការ ប្រើប្រាស់ក្នុងស្រុក ។

នៅក្នុងឆ្នាំ២០១១ តួលេខបានបង្ហាញឱ្យដឹងថា ប្រទេសចិន បាននាំមុខប្រទេស កាណាដា ដែលក្លាយជា ប្រទេស នាំចូលធំជាងគេ លើវិស័យ កសិកម្មពី សហរដ្ឋអាមេរិក ។ នៅក្នុងឆ្នាំ២០១០ សហរដ្ឋអាមេរិក បាននាំចេញសណ្ដែក សៀងប្រមាណ ជាង៦០ភាគរយ ឯណោះ តាមតម្រូវ ការបញ្ជាទិញ របស់ប្រទេសចិន ហើយបរិមាណ នៃការនាំចេញ នេះដែរមាន ចំនួន២៥ភាគរយ នៃទិន្នផលសណ្ដែកសៀង របស់សហរដ្ឋអាមេរិក ដែលប្រមូលបាន ។

គួររំលឹកថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២កន្លងមកនេះ គណៈប្រតិភូពាណិជ្ជកម្មចិន បានលើកឡើង អំពីក្រុមហ៊ុនចំណី អាហារដែលគ្រប់គ្រង ដោយរដ្ឋ ផ្ទាល់ ក្នុងនោះមានដូចជាៈ ក្រុមហ៊ុន ធញ្ញជាតិចិន សារជីវកម្ម ប្រេង ធញ្ញជាតិ និងចំណីអាហារចិន បានសម្រេចទិញ សណ្ដែកសៀងពី សហរដ្ឋអាមេរិក ដោយមាន បរិមាណ១៣,៤លានតោន គិតជាទឹកប្រាក់ ស្មើនឹង៦,៧ពាន់ លានដុល្លារ ។

ក្រៅពីនេះ ប្រទេសចិន ក៏បាននាំចូលសណ្ដែកសៀងពី អាមេរិកខាងត្បូង ក្នុងនោះមានប្រេស៊ីល និងអាហ្សង់ទីន ផងដែរ ។
ក្រសួងកសិកម្មចិន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ ចិន បាននាំចូលគ្រាប់ធញ្ញជាតិ ចំនួន១០,៣ភាគរយ ៕

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,463.804,133.80
1oz ABC Bullion Cast Bar
3,702.803,382.80
100g ABC Bullion Bar
11,856.4010,926.40
1kg ABC Bullion Silver
1,457.001,107.00
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 36
  • Today: 219
  • Total: 3906160