ប្រទេសវៀតណាមព្យាករថា នឹងទាក់ទាញប្រាក់ចំនួន២,៦៣ពាន់លានដុល្លារពីការ វិនិយោគផ្ទាល់ពីបរទេស(FDI) ក្នុងរយៈពេលបីខែដើមឆ្នាំដំបូង ដែលមានអត្រាកើនឡើង៣៦,៤ភាគរយធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគវៀតណាម ។
ក្នុងចំនួនសរុបមានទឹកប្រាក់២,២៦ពាន់លានដុល្លារអាមេរិកគឺជាគម្រោងចុះបញ្ជីថ្មីចំនួន ១២០ ។ វាជាចំនួនកើនឡើង៨៨,៨ភាគរយធ្លាក់ ចុះធៀបជាមួយឆ្នាំ២០១១ ហើយចំណែកទឹកប្រាក់ប្រមាណ៣៦៨លានដុល្លារផ្សេងទៀបានមកពីគម្រោងពង្រីកផែនការចំនួន២៩ផ្សេងទៀត ។វិស័យអចលនទ្រព្យបានស្ថិតនៅក្នុងវិស័យ កំពូលក្នុងការល្បួងដើមទុនពី FDI ដែលមានទឹក ប្រាក់ចំនួន១,២ពាន់លានដុល្លារ ស្មើនឹង៤៥,៥ភាគរយនៃចំនួនទឹកប្រាក់ FDI សរុប។ វិស័យបន្ទាប់គឺឧស្សាហកម្មរោងចក្រ ដែលមានទឹកប្រាក់១,១៧ពាន់លានដុល្លារ ហើយវិស័យដឹកជញ្ជូន និងស្តុកមានទឹកប្រាក់ចំនួន១៨០លានដុល្លារ ។
ខេត្ត Binh Duong ខាងត្បូងជាតំបន់ឈាន មុខក្នុងប្រទេសដែលទាក់ទាញ FDI ជាមួយទឹកប្រាក់ចំនួន១,៣៦ពាន់លានដុល្លារស្មើ៥១,៧ភាគរយ បន្ទាប់មកទៀតទីក្រុង Hai Phong ដែលមានទឹកប្រាក់ចំនួន៦០៣លានដុល្លារស្មើ នឹង២៣ភាគរយ ចំណែកខេត្ត Khanh Hoa បានទាក់ទាញ FDI ចំនួន១៨០លានដុល្លារ ។ក្នុងអំឡុង៣ខែ ការនាំចេញរួមមានប្រេង និងហ្គាស នៃវិស័យ FDI ត្រូវបានគេព្យាករថានឹងផ្តល់ប្រាក់ចំណូល១៥,៥ពាន់លានដុល្លារគឺ កើនឡើង៤៣,១ភាគរយ។ ចំនួនសរុបនៃការ នាំចូលស្មើ៦៣,៤ភាគរយ ស្របពេលការចំណាយសម្រាប់ការនាំចូលមានទឹកប្រាក់១៣,០៣ពាន់លានដុល្លារ។
សរុបមកវិស័យវិនិយោគបរទេសផ្ទាល់នឹងបន្ថែមកំណើនពាណិជ្ជកម្មចំនួន១,៣៨ពាន់លានដុល្លារបន្ថែមទៀត។ស្របពេលជាមួយគ្នានោះដែរ ការចំណាយប្រាក់របស់ FDI ប្រទេសវៀតណាម ក្នុងត្រីមាសទី១ កើនឡើង២,៥២ពាន់លានដុល្លារ ឬ ៩៩,២ភាគរយនៃតួលេខកាលពីឆ្នាំមុន ។
| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,206.70 | 7,486.70 | |
| 1oz ABC Bullion Cast Bar | ||
| 6,872.00 | 6,182.00 | |
| 100g ABC Bullion Bar | ||
| 21,861.00 | 19,861.00 | |
| 1kg ABC Bullion Silver | ||
| 3,259.00 | 2,659.00 | |
Powered by: Ngoc Thanh NTGold
- Online: 55
- Today: 1258
- Total: 6515232












