Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

១០ មូល​​ហេតុ​​​បញ្ជាក់​​ថា ប្រាក់​​ដុល្លារ​​​កំពុង​​ចុះ​​ខ្សោយ!
2012-03-29 14:26:14

 

មកទល់ពេលនេះ ពុំអាច​​បដិសេធ​​ពី​តួនាទី​​ដ៏​សំខាន់​​នៃ​ប្រាក់​​ដុល្លារ​​ ក្នុង​​ជំនួញ​​សាកល​លោក​​ឡើយ។ រាប់​ទសវត្ស​មក​ហើយ ការ​ប្រើ​ប្រាស់​​ប្រាក់ USD ក្នុង​ជំនួញ​​អន្តរជាតិ​ បាន​ក្លាយ​​ជា​ទម្លាប់​​មួយ​រួច​ហើយដែរ។

ប៉ុន្តែ​រឿងនេះ កំពុង​មានការប្រែប្រួល​ ការពុះកញ្រ្ចោល​នៃ​អង្គ​សេដ្ឋកិច្ច​ថ្មី (new economic entity) រួម​នឹងពាក្យ​ចចាមអារាម ព្យាករណ៍​ពីការ​ដាំក្បាល​ចុះ​នៃ “រជ្ជកាល” UDS។ ប៉ុន្តែ​តើប្រាក់​ណាមួយ ដែល​ដើរតួនាទី​ជំនួស​ USD នោះ នៅ​ពុំទាន់​មានអ្នកហ៊ាន​អះអាង​​នៅឡើយទេ។

កន្លងមក​ ធ្លាប់​មានអ្នក​លើកឡើងថា ប្រាក់ Euro នឹងជំនួស​ប្រាក់ USD ប៉ុន្តែ​វិបត្តិ​បំណុល​សាធារណៈ​បង្ហាញថា នេះជារឿង​គ្មាន​សង្ឃឹម​ទេ។ រីឯអ្នកខ្លះ​ទៀត ចចាមអារាម​ថា ប្រាក់​យ៉េន​​ជប៉ុន នឹង​ផ្ទុះឡើង តែរឿងនេះ ក៏គ្រាន់​តែជា​ការស្រមើស្រមៃ​ប៉ុណ្ណោះ ពិសេស​ ក្រោយ​ពេលដែល​ជប៉ុន​រងទទួល​គ្រោះ​មហន្តរាយ​ផ្ទួនៗ ដោយ​ការរញ្ជួយដី​ និងរលក​ស៊ូណាមិ នៅឆ្នាំ២០១១។

ទស្សនៈថ្មី​បំផុត គឺ​ប្រាក់យាន់របស់ចិន និង​ រូប្លិ៍ របស់រុស្ស៊ី នឹង​ដើរនាទី​ជំនួស​ ប៉ុន្តែ​មើលទៅ ពុំទាន់​គ្រប់គ្រាន់​ជាគូប្រកួតស្មើគីឡូនឹង​ USD ដែរ។

ទោះបីយ៉ាងនេះក្តី ក៏នៅម​មានអ្នក​ជំនាញការ​ជឿងថា រជ្ជកាល​ USD កំពុង​ចុះខ្សោយ​ ហើយបាន​ពន្លេច​ចេញ​ជារូប​រាង​នៅកន្លែងខ្លះ ខណៈពេល​ខ្លះ គ្រាដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​មួយចំនួន ត្រូវបាន​ប្រើប្រាស់​ឯក្កតា​ប្រាក់​ ដែល​មិនមែន​ USD ធ្វើជាការទូទាត់​។

ទោះយ៉ាងណា​ គេហទំព័រ​ Economic Collapse ថ្មីៗនេះ បានលើក​ឡើងនូវ​មូលហេតុ ១០ សំរាប់​ជា​អំណះអំណាងដល់ទស្សនៈ​ខាងលើ ដែល​រួមមានៈ

១- ចិន និងជប៉ុន ផ្តួលប្រាក់ USD ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគីៈ

តាមគេហទំព័រ​ Vesti Economia នោះ ជប៉ុន និង​ចិន បានព្រមព្រៀង​ប្រើប្រាស់​ប្រាក់​របស់ប្រទេស​និមួយៗ ដើម្បី​ធ្វើការទូទាត់​ក្នុងពាណិជ្ជកម្ម​ទ្វេភាគី។ កិច្ច​ព្រមព្រៀង ទទួលបាន​នូវថ្ងៃទី២៥ ធ្នូ ២០១១ នាជំនួប​រវាង​នាយករដ្ឋមន្រ្តី​ជប៉ុន និង​នាយករដ្ឋមន្រ្តី​ចិន នៅក្រុងប៉េកាំង។

ធនាគារ​ប្រជាជនចិន បានផ្សាយ​បទវិចារណៈកថា លើគេហទំព័រ​​ផ្លូវការ​ថាៈ កិច្ច​សហប្រតិបត្តិការ​ ចិន-ជប៉ុន លើផ្នែក​​ហិរញ្ចវត្ថុ នឹង​កាត់បន្ថយ​ហានិភ័យ​ឲ្យនៅកំរិត​អប្បបរមា ចំពោះបណ្តូរប្រាក់ ព្រមទាំងចំណាយ​ទំនាក់ទំនង​ជំនួញ​សំរាប់​ភាគី​ទាំងសងខាង។

ចិនជា​ក៏សំដែង​ការគាំទ្រ​កិច្ច​ស្ថាបនា​ទីផ្សារ​ទំនាក់ទំនង​ជំនួញ ជាប្រាក់​យាន់ និងយ៉េន ​ដោយផ្ទាល់ ហើយក៏​បានអនុញ្ញាតិ​ឲ្យក្រុមហ៊ុន​ជប៉ុន​ អាច​លក់​មូលប័ត្រ​ ជាលុយ​យាន់ នៅជប៉ុន​ និងនៅទីផ្សារ​បរទេសដទៃទៀត ក៏ដូចជា​ជាការ​អនុវត្ត​នូវកម្ម​វិធី​ពិសោធន៍លក់​ មូលប័ត្រ​គិតជាប្រាក់​យាន់ តាមរយៈ​ធនាគារ​សហប្រតិបត្តិអន្តរជាតិ​ ជប៉ុន (JBIC) នៅប្រទេសចិន។

រីឯ​គេហទំព័រ Market Watch បានឲ្យដឹងថា​ ចិនគឺ​ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុតរបស់​ជប៉ុន។ ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី បានកើនដល់​កំរិត​ ២៦,៥ ពាន់ពាន់លានយ៉េន (៣៤០ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១០ ប្រៀប​ទៅនឹង​កំរិត​ ៩,២ ពាន់ពាន់​លានយាន់ កាលពី​ ១០ឆ្នាំមុន។ បច្ចុប្បន្ន​ចិន​ និងជប៉ុន កំពុង​តែជាខឿនសេដ្ឋកិច្ច​លំដាប់ទី២ ទី៣ លើពិភពលោក។

២- បណ្តា​ប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង) ​មានគំរោង​ប្រើប្រាស់​ប្រាក់របស់​​ប្រទេសខ្លួន​ក្នុងជំនួញ​រវាងគ្នានឹងគ្នាៈ

តាម IMF ដោយមាន​ប្រជាជន​សរុប​ដល់ទៅ ៣០% នៃប្រជាជនលើពិភពលោក​ GDP របស់ BRICS ទទួលបាន​ ១៣.៦០០ ពាន់លានUSD ក្នុងឆ្នាំ២០១១ ស្មើនឹង​ ១៩,៥% នៃ GDP ពិភពលោក។ ទឹកប្រាក់​ជំនួញ​រវាង​បណ្តា​ប្រទេស BRICS ក្នុងដំណាក់កាល​ពីឆ្នាំ២០០១ - ២០១០ កើនឡើង​មធ្យម ២៨% គឺជា​កំរិត​ធំគួរសម ក្នុងពាណិជ្ជកម្ម​សាកលលោក។

តាមរបាយការណ៍​របស់អ្នក​ជំនួញការ​ O'Neil កាលពីឆ្នាំ២០០៣ នោះ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់ពិភពលោក នឹង​ត្រូវបាន​រៀប​ចំ​ឡើងវិញ​ ហើយ​រហូត​ដល់ឆ្នាំ២០៥០ BRICS នឹងក្លាយ​ជាខឿន​សេដ្ឋកិច្ច​ធំជាង EU ទៅទៀត។ BRICS កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ស្រូបយក​ប្រភព​ទុន​អន្តរជាតិ​ ដែលទំនេរ ហើយវា​ជាសក្ខីកម្ម​នៃកំណើន​កម្លាំងប្រកួតប្រជែង​របស់ BRICS ។

ក្រុម​អ្នកជំនាញ​ការ​ព្យាករណ៍ថា កម្លាំង​សេដ្ឋកិច្ច​របស់ BRICS ដែលកំពុង​តែមាន​កំណើន​ខ្លាំងក្លា​នោះ អាច​​វ៉ាផ្តាច់​បណ្តា​ប្រទេស​រីកចំរើន​។ ជាមួយ​នឹងការ​ងើបឈរឡើង​របស់ BRICS នោះ អំណាច​នៃសណ្តាប់ធ្នាប់​សេដ្ឋកិច្ច​អន្តរជាតិ​បច្ចុប្បន្ន​ ដែល​ត្រួតត្រា​ដោយមហាអំណាច​លោកខាងលិច​ នឹង​ត្រូវ​រង្គោះ​រង្គើរ​។

៣- កិច្ចព្រមព្រៀង​ប្រាក់​រវាងរុស្ស៊ី និង ចិន មានតាំងពី​ជាងមួយឆ្នាំមុនៈ

កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ២០១០ នាយករដ្ឋមន្រ្តី​ពូទីន បានប្រកាសថាៈ ចំពោះ​កិច្ចព្រមព្រៀង​ជំនួញ ​យើងខ្ញុំ​សំរេចចិត្ត​ប្រើប្រាស់​ប្រាក់​របស់ខ្លួន។ ពួកអ្នកជំនាញការ​ចិន ឲ្យដឹងថា កាយវិការ​នេះ ស្តែងចេញ​នូវទំនាក់ទំនង​ស្និតស្នាល​ជាងមុន​ រវាង​ក្រុងប៉េកាំង​ និង​ម៉ូស្គូ និង​មិនសំដៅ​ផ្គើន​ចំពោះប្រាក់​ UDS ទេ ដោយគ្រាន់​តែដើម្បី​ការពារ​សេដ្ឋកិច្ច​ផ្ទៃក្នុងប្រទេស។

៤- ការ​​ប្រើប្រាស់​យាន់ នៅទ្វីបអាហ្រិក​កំពុង​កើនឡើងៈ

នៅថ្ងៃទី​២៦ មីនា ​២០១២ កន្លងទៅថ្មីៗនេះ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​ Jacob Zuma ឲ្យដឹងថា នឹង​ចូលរួម​សន្និសិទកំពូល​ BRICS ដែលមាន​ប្រធានបទ “ទំនាក់ទំនង​ដៃគូ BRICS ចំពោះ​ស្ថេរភាព​សន្តិសុខ និងភាព​រុងរឿង​សាកលលោក” ដែល​ប្រព្រឹត្តទៅនៅឥណ្ឌា ពីថ្ងៃទី២៨ មីនា ដល់ ២៩ មីនា។

នៅទីនោះ អាហ្វ្រិកខាងត្បូង នឹងអំពាវនាវ​ឲ្យបណ្តាប្រទេស​ ប្រើប្រាស់​ប្រាក់យាន់ (ចិន) ជំនួស​ឲ្យ USD ក្នុងរចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក ពិសេសក្នុងពាណិជ្ជកម្ម​ និងវិនិយោគនៅបណ្តាទីផ្សារ​ទើបលេចធ្លោរ។

តាមរបាយការណ៍របស់ធានាគារ​ធំបំផុត​ទ្វីបអាហ្វ្រិក​ Standard  Bank នោះ​ការប្រើប្រាស់​ប្រាក់យាន់​ នឹង​នាំមកនូវ​ផលប្រយោជន៍​ ដល់​​បណ្តា​ក្រុមហ៊ុន​ គ្រាដែលធ្វើ​ជំនូញ​ជាមួយ​ BRICS អាស្រ័យដោយ​កាត់​បន្ថយ​បាននូវ​ចំណាយ​ និង​លុប​ចោល​របាំងពាណិជ្ជកម្ម​ទាំងឡាយ។ ព្រមជាមួយ​នោះ ការប្រើប្រាស់ប្រាក់យាន់ នឹង​តម្លើង​តួនាទី​របស់អាហ្រ្វិកខាងត្បូង ក្នុង BRICS អាស្រ័យ​ដោយ BRICS នឹងមាន​ឱកាស​ជ្រៀតចូលជ្រៅ​នៅក្នុងទីផ្សារ​ដ៏ធំ​នៃដែនដីទ្វីបអាហ្វ្រិក។

តាម Standard Bank ខ្ទង់ប្រាក់​តិចបំផុត​ ១០០ ពាន់លានដុល្លារ ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគីចិន​ និង​ទ្វីបអាហ្រ្វិក​ នឹងត្រូវ​បានទូទាត់​ជាប្រាក់យាន់ ចាប់ពី​ពេលបច្ចុប្បន្ន​ ដល់ឆ្នាំ២០១៥។ ការប្រើប្រាស់​ប្រាក់យាន់​ នៅតាមខឿនសេដ្ឋកិច្ច​ទើបលេចធ្លោរ​ មិនត្រឹតតែ​ជាការ​ប្រឈម​របស់ប្រាក់​ USD ប៉ុណ្ណោះទេ ថែមទាំង​ជាការ​ប្រឈម​ចំពោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត រួមទាំង​ធានាគារពិភពលោក​ (WB) និង​មូលនិធិ​អន្តរជាតិ​ ( IMF) ផងដែរ។

៥- ចិន និង​អារ៉ាប់​ រួម​ព្រមព្រៀង​ប្រើប្រាស់​ប្រាក់​របស់ពួកគេ​ ក្នុង​ប្រតិបត្តិការ​អនុវត្តកិច្ចសន្យាប្រេងកាត។

៦- អ៊ីរ៉ង់ គឺជាប្រទេស​នាំមុខ​ក្នុងការ​កម្ចាត់ប្រាក់ USD ចេញពីពាណិជ្ជកម្ម​អន្តរជាតិ​

កាលពីថ្ងៃទី២៨ កុម្ភៈ ២០១២ ទីស្នាក់ការ​ព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានចុះផ្សាយ​ព័ត៌មានថា ប្រទេសនេះ នឹងប្រើប្រាស់​មាស​ក្នុងជំនួញ​លក់ដូរ​ប្រេងឆៅ និងទំនិញ​ដទៃទៀត សំដៅ​បញ្ជៀស​ពីទណ្ឌកម្ម​ហិរញ្ញវត្ថុរបស់អន្តរជាតិ។ តាម​អគ្គទេសាភិបាល​ធនាគារ​អ៊ីរ៉ង់ Mahmoud Bahmani នោះក្រៅពី​ USD និងប្រាក់របស់​ប្រទេសជាអតិថិជន អ៊ីរ៉ង់អាច​ដាក់បញ្ចូល​មាស ក្នុងប្រតិបត្តិការ​ពាណិជ្ជកម្ម។

ក្នុង​បណ្តាខែ​កន្លងទៅថ្មីៗនេះ អាមេរិក​ និង EU បានរឹតបណ្តឹង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ ជាហេតុនាំឲ្យអ៊ីរ៉ង់ ​ពិបាក​​ប្រមូល​លុយ​ពីការលក់​ប្រេងឆៅ។ ប្រាក់​ Rial របស់​អីរ៉ង់​ បានធ្លាក់ថ្លៃប្រមាណ ៣០% តាំងពី​ខែតុលា ២០១១ នាំឲ្យតម្លៃ​ទំនិញ​នាំចេញ​កើនឡើងខ្ពស់។ ប្រការ​នេះឯង ធ្វើឲ្យអ៊ីរ៉ង់​ត្រូវ​ពិនិត្យ​បណ្តា​បែបផែន ទូទាត់​ដទៃទៀត ក្នុងការ​នាំចេញ​នាំចូល​ទំនិញ។

បច្ចុប្បន្ន​ អ៊ីរ៉ង់​បានចាប់ផ្តើម​ទទួលប្រាក់​រូពី (Rupees) របស់ឥណ្ឌា និង​ប្រាក់យាន់​របស់ចិន ដែលជា​អតិថិនជន​ទិញ​ប្រេងឆៅ​ធំជាងគេ។ ក្រោពិលុយ​ អ៊ីរ៉ង់ក៏សុខចិត្ត​ធ្វើការ​ប្តូរទំនិញ​​ដោយផ្ទាល់​ជាមួយចិន ​និងឥណ្ឌា។ ក្រៅពីនោះ មជ្ឈដ្ឋាន​អ្នកជំនួញ​របស់អ៊ីរ៉ង់ ក៏បាន​ព្រមព្រៀង​ធ្វើជំនួញ​ដោយប្រាក់​របស់ប្រទេសទួគី កូរ៉េខាងត្បូង និងជប៉ុន។

ក្នុងនោះ​ កាសែត “ព្រឹត្តិការណ៍សេដ្ឋកិច្ច​” (ឥណ្ឌា) ចុះផ្សាយ​ថ្ងៃទី៨ មករា ២០១២ ឲ្យដឹងថា ​សំដៅធានាប្រភពផ្គត់ផ្គង់​ប្រេង​ពីអ៊ីរ៉ង់​ ដើម្បី​បំរើ​ឲ្យខឿន​សេដ្ឋកិច្ច​ដែល “ស្រេក” ឋាមពល​ ឥណ្ឌាចំពោះមុខ​នឹង​ធ្វើប្រតិបត្តិការ​យកមាស ប្តូរប្រេង រហូតដល់ពេលដែល​ប្រទេសទាំងពីរ ព្រមព្រៀង​គ្នាបាន ពីប្រាក់​សំរាប់​ទូទាត់​ និងធនាគារ​ សំរាប់​ប្រតិបត្តិការផ្ទេរលុយ។

៧- ទំនាក់ទំនង​រវាង ចិន និង​ សូដី អារ៉ាប៊ី (Saudi Arabia)

បច្ចុប្បន្ន​ ចិន​ជាប្រទេស​នាំប្រេង​ច្រើនបំផុត​ ពី Suadi Arabia ។ ក្នុង​ខែកុម្ភៈ ២០១២ ចិនបាននាំចូល​ប្រេង ១,៣៩ លានធុង/ថ្ងៃ ពីប្រទេសនេះ កើនឡើង​ ៣៩% ប្រៀប​ទៅនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។

៨- អង្គការ​សហប្រជាជាតិ​ជំរុញឲ្យ​មានប្រាក់​សន្និធិ (stock) ពិភពលោកថ្មី

៩- មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ កំពុង​ជំរុញ​ឲ្យមានប្រាក់​សន្និធិ​ថ្មីរបស់ពិភពលោក

១០- ប្រទេសច្រើលើពិភពលោក “ស្អប់” អាមេរិក!៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,463.804,133.80
1oz ABC Bullion Cast Bar
3,702.803,382.80
100g ABC Bullion Bar
11,856.4010,926.40
1kg ABC Bullion Silver
1,457.001,107.00
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 37
  • Today: 211
  • Total: 3906152