សេអ៊ូលៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ថា ពាណិជ្ជកម្ម របស់កូរ៉េខាងត្បូងក្នុងខែមីនា ឆ្នាំ២០១២ កើនឡើង គិតជាទឹកប្រាក់ស្មើនឹង ២,៣៣ពាន់លានដុល្លារ ។
តួលេខផ្លូវការមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃអាទិត្យ នេះថា តុល្យភាពពាណិជ្ជកម្ម របស់កូរ៉េខាងត្បូង បានកើនឡើង គិតជាទឹកប្រាក់ស្មើនឹង ២,៣៣ពាន់លានដុល្លារ ។
ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង បានឱ្យដឹងថា នៅក្នុងខែមីនា ពាណិជ្ជកម្មកើនឡើងគិតជាទឹកប្រាក់ ២,៣៣ពាន់លានដុល្លារ ធៀបនឹងខែមុន កើនឡើង ១,៥២ពាន់លានដុល្លារ ។
ការនាំចេញកាលពីខែមុន មានប្រមាណ១,៤ភាគរយ ស្មើនឹង៤៧,៣៦ពាន់លានដុល្លារ ។ រីឯការនាំចូលវិញធ្លាក់ចុះ ១,២ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៤៥,០៣ពាន់លានដុល្លារ ។
នៅក្នុងរបាយការណ៍ បានឱ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងគិតចាប់តាំងពីខែកុម្ភៈ មកម្ល៉េះ ប៉ុន្ដែនៅក្នុងខែមករា ធ្លាក់ចុះបន្ដិច ។
ក្រសួងខាងលើបានបញ្ជាក់ទៀតថា កំណើននៃការនាំចេញក្នុងខែមីនា កើនឡើងវិញ ។ ក្នុងនោះការនាំចេញយានយន្ដ បានកើនឡើង ៣៥,១ភាគរយ នៅក្នុងខែមីនា និងការនាំចេញម៉ាស៊ីន គ្រប់ប្រភេទបានកើនឡើង ប្រមាណ៣,៣ ភាគរយដែរ ៕
| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,094.50 | 7,384.50 | |
| 1oz ABC Bullion Cast Bar | ||
| 6,778.90 | 6,088.90 | |
| 100g ABC Bullion Bar | ||
| 21,561.70 | 19,561.70 | |
| 1kg ABC Bullion Silver | ||
| 3,207.80 | 2,607.80 | |
Powered by: Ngoc Thanh NTGold
- Online: 82
- Today: 1018
- Total: 6540254












