Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

លោក អូបាម៉ា អំពាវនាវឱ្យបង្កើន​ អត្រាពន្ធខ្ពស់​ ទៅលើមហាសេដ្ឋី​ អាមេរិកាំង
2012-04-02 09:39:36

 

វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១២ ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការបង្កើន អត្រាពន្ធកាន់តែខ្ពស់ ទៅលើមហាសេដ្ឋីអាមេរិកាំង ។

ការអំពាវនាវរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើឡើងនៅថ្ងៃសៅរ៍ម្សិលមិញ ដោយលោកចង់ឱ្យមានការបង្កើនពន្ធបន្ថែម លើមហាសេដ្ឋីទាំងនោះ ដើម្បីទទួលបានប្រាក់ចូលកាន់តែច្រើន បន្ថែមមួយកម្រិតទៀតដល់រដ្ឋាភិបាល ។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា “សព្វថ្ងៃនេះ ក្រុមអ្នកមានទ្រព្យទាំងនោះ បានបង់ពន្ធឱ្យរដ្ឋដែលមានអត្រា ទាបជាង១ភាគរយ គិតចាប់ពីអំឡុងពេល៥០ឆ្នាំ កន្លងមកនេះ” ។

លោកបានចង្អុលបង្ហាញថា តាមលក្ខណៈប្រព័ន្ធ នាពេលបច្ចុប្បន្ននេះ ពលរដ្ឋភាគច្រើន ដូចជាអ្នកវិនិយោគិន វ៉ារ៉េន បាប់ហ្វេត ឬក៏ស្ថាបនិក ក្រុមហ៊ុន ម៉ាយក្រូសូហ្វ ប៊ីល ហ្គេត ពួកគេបង់ពន្ធទាបជាងកូនចៅ របស់ពួកគេផង ។

លោក អូបាម៉ា បានសង្កត់ធ្ងន់ថា “នេះហើយជាអ្វីដែលយើងលើកឡើង ថាវាមិនមានតុល្យភាពនឹងគ្នាសោះ ” ។

លោក អូបាម៉ា បានបន្ថែមថា ការបង្កើនការបង់ពន្ធនេះ សម្រាប់អ្នកវិនិយោគិន ឬមហាសេដ្ឋី ដែលមានចំណូលជាង ១លានដុល្លារក្នុង១ឆ្នាំ ការបង្កើនពន្ធត្រូវតែបន្ថែម សម្រាប់អ្នកដែលមានប្រាក់ចំណូល ប្រមាណ២៥០,០០០ដុល្លារ មិនត្រូវផ្លាស់ប្ដូរអត្រាពន្ធនោះឡើយ ៕

www.dap-news.com





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,454.104,124.10
1oz ABC Bullion Cast Bar
3,698.103,378.10
100g ABC Bullion Bar
11,827.2010,897.20
1kg ABC Bullion Silver
1,443.201,093.20
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 35
  • Today: 1109
  • Total: 3908358