Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

សហរដ្ឋអាមេរិក​ លុបចោលកម្មវិធី ផ្តល់ជំនួយដល់ កូរ៉េខាងជើង
2012-04-02 13:38:18

 

ព្យុងយ៉ាងៈ សាធារណរដ្ឋប្រជាមានិតកូរ៉េ បានលើកឡើងកាលពីថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះថា សហរដ្ឋអាមេរិក បានសម្រេចចិត្ត ក្នុងការលុបចោល ការផ្តល់ជំនួយស្បៀងអាហារ ដល់ប្រទេសកូរ៉េខាងជើង ដោយសារតែភាពរឹងមានះ ក្នុងការបាញ់បង្ហោះផ្តាយរណបរបស់ខ្លួន។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១២នេះ បានឲ្យដឹងដោយលើកឡើងពីសំដី របស់អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសកូរ៉េ ថា សហរដ្ឋអាមេរិកបាន សម្តែងនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់កូរ៉េខាងជើង ដែលមានបំណងបាញ់បង្ហោះផ្កាយរណប របស់ខ្លួនក្នុងគោលដៅសន្តិភាពនោះ ដែលនេះជាការប្រព្រឹត្តិបំពានលើខ្លឹមសារ ក្នុងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ទាក់ទងទៅនឹងបញ្ហានេះ សហរដ្ឋអាមេរិកបានរំលោភ ទៅនឹងកិច្ចសន្យារបស់ខ្លួន ដែលធ្លាប់បានលើកឡើងថា ខ្លួននឹងមិនយកបញ្ហាការផ្តល់ជំនួយនេះ ទៅទាក់ទិននឹងបញ្ហានយោបាយនោះទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើងមានគម្រោងបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ក្នុងអំឡុងថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ ខាងមុខ ដើម្បីអបអរសាទរ បុណ្យខួប១០០ឆ្នាំ របស់អតីតមេដឹកនាំ គីមអ៊ីលសុង។ គម្រោងបាញ់បង្ហោះនេះ បានជំរុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ។

ដោយឡែកមន្ត្រីប្រចាំអគារប៉ងតាហ្គូន របស់សហរដ្ឋអាមេរិក បានលើកឡើងថា ការបាញ់បង្ហោះផ្កាយ រណបរបស់កូរ៉េខាងជើង ជាការបង្កជាភាពតានតឹង នៅក្នុងឆាកអន្តរជាតិ ជាមួយគ្នានេះដែរ វាក៏បានបង្ហាញឲ្យឃើញថា កូរ៉េខាងជើងមានគោលបំណងបាញ់សាកល្បង និងពង្រីកកម្មវិធីផលិតគ្រាប់មីស៊ីលរបស់ខ្លួន

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកុម្ភៈ កន្លងទៅនេះ ដោយភាគីកូរ៉េខាងជើងបានយល់ព្រម ផ្អាកការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ គ្រាប់មីស៊ីលចម្ងាយឆ្ងាយ និងកម្មវិធីរុករកសារធាតុរ៉ែអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ តាមរយៈ កិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងផ្តល់ឲ្យកូរ៉េខាងជើងនូវជំនួយស្បៀងអាហារសរុបជាទម្ងន់ ២៤០.០០០តោន។

អ្នកនាំពាក្យប្រចាំប្រទេស កូរ៉េខាងជើងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក អាចនឹងមានការស្តាយក្រោយ ចំពោះសកម្មភាពនៃការលុបចោលការផ្តល់ជំនួយនេះ ព្រោះថាវាមានលក្ខណៈរំលោភទៅលើខ្លឹមសារនៃ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយសារសហរដ្ឋអាមេរិកធា្លប់បានសន្យាថា ការផ្តល់ជំនួយនេះ មិនធ្វើឲ្យទាក់ទងទៅនឹង បញ្ហានយោបាយនោះទេ៕

www.dap-news.com





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,454.104,124.10
1oz ABC Bullion Cast Bar
3,698.103,378.10
100g ABC Bullion Bar
11,827.2010,897.20
1kg ABC Bullion Silver
1,443.201,093.20
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 39
  • Today: 1129
  • Total: 3908378