Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

សម្តេចហ៊ុន សែន​ ៖ សហគមន៍សេដ្ឋកិច្ច អាស៊ាននឹងជំរុញ កម្ពុជាក្លាយទៅជា មជ្ឈមណ្ឌល​ ទាក់ទាញ ការវិនិយោគ ទាំងក្នុងតំបន់ និងពិភពលោក
2012-04-03 09:08:27

 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានថ្លែងថា សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងជួយជំរុញកម្ពុជា ឲ្យក្លាយទៅជា មជ្ឈមណ្ឌលធុរកិច្ច សម្រាប់ទាក់ទាញការវិនិយោគទូទាំងតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីបើក កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន និងអឺរ៉ុប នាសណ្ឋាគារសូហ្វីតែ ភូគិត្រា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ថា ប្រទេសកម្ពុជា មានឧត្តមភាពយ៉ាងខ្លាំងក្លា ទៅលើផ្នែកផ្សេងៗដែលមាននៅក្នុងប្រទេស ជាពិសេស កម្ពុជាមានទីតាំងយុទ្ធសាស្រ្ត ស្ថិតនៅក្របខណ្ឌ មហាអនុតំបន់មេគង្គ ដែលផ្តល់ការអនុគ្រោះ និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ព្រមទាំងមានទំនាក់ទំនង ជាមួយបណ្តាលប្រទេសអាស៊ានដទៃទៀត អ្វីដែលអស្ចារ្យនោះ កម្ពុជាស្ថិតនៅជិតប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក កត្តាទាំងអស់នេះ ហើយនឹងជួយអភិវឌ្ឍន៍វិស័យឯកជន សង្គម សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

សម្តេចថា តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជាសង្ឃឹមថា នឹងពង្រីកទំហំទីផ្សាររបស់ខ្លួន ឲ្យទៅជាមជ្ឈមណ្ឌលធុរកិច្ច សម្រាប់ជាការទាក់ទាញ វិនិយោគនៅក្នុងតំបន់ និងអន្តរជាតិឲ្យកាន់តែច្រើនបន្ថែមទៀត។ «សមាជិកភាពអាស៊ានបានផ្តល់ ឱកាសឲ្យកម្ពុជាពង្រឹង ការផ្សារភ្ជាប់នៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ ហើយកម្ពុជាក៏បានបំពេញកាតព្វកិច្ច អាស៊ានរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីកសាងសហគមន៍មួយ ប្រកបដោយសុខសន្តិភាព ធ្វើយ៉ាងណាដើម្បីទាក់ទាញការវិនិយោគ ក្នុងតំបន់និងអន្តរជាតិ»។

សម្តេចបន្តថា ជាង១០ឆ្នាំមកហើយ ដែលកម្ពុជាបានក្លាយទៅជា សមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយកម្ពុជាក៏បានសម្រេចការអភិវឌ្ឍន៍របស់ខ្លួន ឲ្យទៅជាទីមោទនភាពមួយ យ៉ាងជោគជ័យ។ចាប់តាំងពីឆ្នាំ១៩៩៣ មក ផលិតផលសរុបរបស់កម្ពុជា បានកើនឡើង៦ដង គឺ២០.៥០០លានដុល្លារ ក្នុងឆ្នាំ១៩៩៣ ដល់១៤០.៥០០លានដុល្លារ ក្នុងឆ្នាំ២០១២ នេះ។

ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗ បានកើតឡើង៤ដង គឺ២២៩ដុល្លារ នៅក្នុងឆ្នាំ១៩៩៣ ដល់ជិត១.០០០ពាន់ដុល្លារ នៅឆ្នាំ២០១២ ៕

www.dap-news.com

www.dap-news.com





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,454.104,124.10
1oz ABC Bullion Cast Bar
3,698.103,378.10
100g ABC Bullion Bar
11,827.2010,897.20
1kg ABC Bullion Silver
1,443.201,093.20
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 24
  • Today: 1029
  • Total: 3908278