Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អត្រាអ្នកគ្មាន ការងារធ្វើនៅ អេស្ប៉ាញកើន ឡើងខ្ពស់
2012-04-04 10:00:49

 

ម៉ាឌ្រីតៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ថា អត្រាអ្នកគ្មាន ការងារធ្វើនៅក្នុង ប្រទេសអេស្ប៉ាញ កើនឡើងខ្ពស់ ។

តួលេខបង្ហាញដោយរដ្ឋាភិបាល បានឱ្យដឹងនៅ ថ្ងៃអង្គារនេះថា ចំនួនអ្នកស្វែង រកការងារ ធ្វើនៅក្នុងប្រទេស អេស្ប៉ាញ បានកើនខ្ពស់ រហូតមកដល់ខែមីនា ឆ្នាំ២០១២មានរយៈពេល ៨ខែមកហើយ ។

ក្រសួងការងារអេស្ប៉ាញបានឱ្យដឹងថា ចំនួននៃអ្នកស្វែង រកការងារធ្វើ ដែលសុទ្ធសឹងជា អ្នកគ្មានការងារធ្វើបានកើន ឡើង០,៨២ភាគរយ ស្មើនឹង៤,៧៥លាននាក់ ។ តួលេខនេះត្រូវបានបូក បញ្ចូលគ្នាគិតចាប់តាំង ពីឆ្នាំ១៩៩៦ ។

គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញ ជាប្រទេសធំជាងគេ លំដាប់លេខ៤ ក្នុងចំណោមបណ្ដា ប្រទេសនៅប្លុក អឺរ៉ុបដូចគ្នា ។ នៅក្នុងឆ្នាំ២០០៨ អត្រាអ្នកគ្មានការងារ ធ្វើបានកើនឡើង ដែលមានពលរដ្ឋ ជាច្រើនលាននាក់ គ្មានការងារធ្វើ ។

តាមការប៉ាន់ប្រមាណបានបង្ហាញឱ្យដឹងថា កំណើនសេដ្ឋកិច្ច របស់អេស្ប៉ាញ នៅក្នុងឆ្នាំនេះកើនឡើង ត្រឹមតែ១,៧ ភាគរយប៉ុណ្ណោះ ខណៈដែលតួលេខ បង្ហាញឱ្យដឹងក្នុងឆ្នាំ២០១១ មានត្រឹមតែ០,៧ភាគរយ ប៉ុណ្ណោះ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,534.704,204.70
1oz ABC Bullion Cast Bar
3,764.103,444.10
100g ABC Bullion Bar
12,005.3011,075.30
1kg ABC Bullion Silver
1,481.901,131.90
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 23
  • Today: 1585
  • Total: 3902390