Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អាយ អឹម អេហ្វ ផ្ដល់ប្រាក់កម្ចី ៤២៧ពាន់ លានដុល្លារ ដល់ស្រីល័ង្កា
2012-04-04 10:10:38

 

វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១២ថា អាយ អឹម អេហ្វ ផ្ដល់ប្រាក់កម្ចីប្រមាណ៤២៧ ពាន់លានដុល្លារ ដល់ប្រទេសស្រីល័ង្កា ។

នៅថ្ងៃចន្ទម្សិលមិញនេះ មូលនិធិរូបបិយវត្ថុអន្ដរជាតិ “អាយ អឹម អេហ្វ” បានអនុម័តផ្ដល់ប្រាក់កម្ចី ៤២៧ពាន់លាន ដុល្លារដល់ប្រទេសស្រីល័ង្កា ដើម្បីគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសនេះ ទប់ស្កាត់ឱនភាពពាណិជ្ជកម្ម ។

មូលនិធិខាងលើ ដែលមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ កំណើន សេដ្ឋកិច្ចរបស់ស្រីល័ង្កាបានកើនឡើងបន្ដិចវិញ ហើយ ប៉ុន្ដែត្រូវជំរុញឱ្យកើនឡើងបន្ថែមទៀត ព្រោះពាណិជ្ជកម្មមិន ទាន់មានតុល្យភាពនៅឡើយទេ ។

កាលពីឆ្នាំមុន ឱនភាពពាណិជ្ជកម្មរបស់ស្រីល័ង្កា គិតជាទឹកប្រាក់ជិត ១០ពាន់លានដុល្លារ ម្ល៉ោះហើយត្រូវតែជួយដល់ ប្រទេសនេះ ។

គិតចាប់ពីឆ្នាំ២០០៩ អាយ អឹម អេហ្វ បានផ្ដល់ប្រាក់កម្ចី ដល់រដ្ឋាភិបាលស្រីល័ង្កា ប្រមាណ ២,១៣ពាន់ លាន ដុល្លារ ដើម្បីជួយជ្រោមជ្រែង និងកែទម្រង់សេដ្ឋកិច្ច ដល់ប្រទេសនេះឱ្យប្រសើរឡើង ។ ព្រោះថា រដ្ឋាភិបាលប្រើ ប្រាស់ខ្ទង់ថវិកា អស់ច្រើន ទៅលើសង្គ្រាមរយៈពេល ៤ឆ្នាំកន្លងមកនេះ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
4,549.604,219.60
1oz ABC Bullion Cast Bar
3,776.503,456.50
100g ABC Bullion Bar
12,045.1011,115.10
1kg ABC Bullion Silver
1,487.401,137.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 34
  • Today: 1503
  • Total: 3902308