តួលេខនៃការ មិនបាននាំចេញ ប្រេងរបស់អ៊ីរ៉ង់ កើនឡើង ២៩ភាគរយ
2012-04-09 08:32:35
តេរ៉ង់ៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២ ថា តួលេខនៃការមិនបាន នាំប្រេងចេញរបស់ប្រទេស អ៊ីរ៉ង់ បានកើនឡើង ២៩ភាគរយ ទោះបីជាប្រទេសនេះ ទទួលបានសច្ចាប័នថ្មីក៏ដោយ ។
តួលេខផ្លូវការមួយ បានឱ្យដឹងថា បន្ទាប់ពីប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពោលមិនផ្ដល់សច្ចាប័នដល់ ប្រទេសអ៊ីរ៉ង់ ក្នុងការនាំប្រេងចេញទៅ បរទេសគិតចាប់ពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១២ កន្លងមកនេះ តួលេខបាន បង្ហាញថាកើនឡើងប្រមាណ ហើយតួលេខ នៃការមិនបាននាំប្រេងចេញ នេះបានកើនឡើង ២៩ភាគរយ ស្មើនឹងទឹកប្រាក់ជិត ៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ទោះបីជាពេលនេះ លោកខាងលិចបានសម្រេចផ្ដល់ សច្ចាប័នថ្មីក៏ ដោយក៏ការនាំចេញ របស់ប្រទេសនេះ នៅធ្លាក់ចុះដដែល ។
ទីភ្នាក់ងារព័ត៌មាន “អាយ អ័រ អ៊ិន អេ” បានចុះផ្សាយថា សរុបការនាំចេញ ដោយមិនរាប់បញ្ចូលការនាំចេញប្រេង ឆៅគិតជាទឹកប្រាក់ស្មើនឹង៤៨ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ ត្រូវបានសហរដ្ឋអាមេរិក មិនផ្ដល់សច្ចាប័នសម្រាប់ការនាំប្រេងចេញ ទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក ក្នុងនោះមានជប៉ុន អង់គ្លេស បារាំង ជាដើម ។ អ៊ីរ៉ង់ ក៏ត្រូវបានគេដឹងថា តួលេខនៃការនាំប្រេងចេញ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីបិទការនាំចេញប្រេងទៅកាន់អង់គ្លេស និងបារាំង រួមទាំងការកាត់បន្ថយនាំ ចេញទៅកាន់ជប៉ុនថែមទៀត កក្ដានេះញ៉ាំងឱ្យអ៊ីរ៉ង់ បាត់បង់ប្រាក់ចំណូល មិនតិចលានដុល្លារឡើយ ។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុញ្ញាតបើកភ្លើងខៀវ ឱ្យជប៉ុនបើកទូលាយការនាំចូលប្រេងពីអ៊ីរ៉ង់ វិញនោះ ក៏សន្ទុះតួលេខនៃការនាំចេញរបស់ ប្រទេសនេះនៅតែស្រុតចុះនៅឡើយទេ គិតមកដល់ត្រឹមដើមខែមេសា ឆ្នាំ២០១២ ។
បញ្ហាដែលធ្វើឱ្យអ៊ីរ៉ង់ ខកខាន និងថយចុះនូវការនាំប្រេងចេញ ដោយសារតែប្រទេសនេះ ត្រូវបានលោកខាងលិច ប្រកាន់ថាបានលាក់បាំងកន្លែងផលិត អាវុធជីវសាស្ដ្រ ពោលបានលួចប្រើថាមពលនុយក្លេអ៊ែរ ដែលមានសារធាតុ អ៊ុយរ៉ាញ៉ូម នឹងគ្រោងផលិតអាវុធបរមាណូ តែរដ្ឋាភិបាលតេរ៉ង់ បានច្រានចោលទាំងស្រុង ហើយបញ្ហាវិវាទនេះក៏ នៅបន្ដនៅឡើយរវាងអ៊ីរ៉ង់ និងលោកខាងលិច រួមទាំងបណ្ដាប្រទេសធំៗលើលោក ៕
Related news
| Sydney |
Tokyo |
Ha Noi |
HongKong |
LonDon |
NewYork |
|
|
|
|
|
|
| We Sell |
We Buy |
| 37.5g ABC Luong Bar |
| 8,094.50 | 7,384.50 |
|---|
| 1oz ABC Bullion Cast Bar |
|---|
| 6,778.90 | 6,088.90 |
|---|
| 100g ABC Bullion Bar |
|---|
| 21,561.70 | 19,561.70 |
|---|
| 1kg ABC Bullion Silver |
|---|
| 3,207.80 | 2,607.80 |
|---|
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
- Online: 82
- Today: 1018
- Total: 6540254